ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២៥នាក់ ក្នុងចំណោមកម្មករ ១៦៨នាក់ នៅការដ្ឋានសំណង់ ក្រុមហ៊ុន អិន សុី អិច (NCX) ដែលពាក់ព័ន្ធករណីកូវីដ-១៩ បំប្លែងថ្មី(Delta) !

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, មានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២៥នាក់ ក្នុងចំណោមកម្មករ ១៦៨នាក់ នៅការដ្ឋានសំណង់ ក្រុមហ៊ុន អិន សុី អិច (NCX) ដែលពាក់ព័ន្ធករណីកូវីដ-១៩ បំប្លែងថ្មី(Delta) ! ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបន្តថា, នៅថ្ងៃទី០៣ កញ្ញា ឆ្នាំ២០២១ នៅការដ្ឋានសំណង់ ក្រុមហ៊ុន អិន សុី អិច (NCX) ដែលពាក់ព័ន្ធករណីកូវីដ-១៩ បំប្លែងថ្មី(Delta) មានទីតាំងស្ថិតនៅ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២៥នាក់ ក្នុងចំណោមកម្មករ ១៦៨នាក់។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ៕

ដោយ ៖ សិលា


ចែករំលែក៖