ព័ត៌មានទាន់ហេតុការណ៍៖

ការរកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ថ្មីបន្ថែមទៀត នៅខេត្តកែប នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តកែប៖ រដ្ឋបាលខេត្តកែប សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា តាមរយៈការធ្វើតេស្តរក មេរោគកូវីដ-១៩(RDT Tet COVI-I9) ក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត បានបន្តរកឃើញករណី វិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ថ្មីបន្ថែមទៀត(ស្រីចំនួន ០១នាក់) មានឈ្មោះ និងអាសយដ្ឋានដូចខាងក្រោម៖

បុគ្គលវិជ្ជមានខាងលើ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ ខេត្តកែប។ ដោយឡែកចំពោះករណីប៉ះពាល់ជាមួយបុគ្គលវិជ្ជមានទាំងនេះ ក្រុមការងារឆ្លើយតបបន្ទាន់របស់ រដ្ឋបាលខេត្ត បាន និងកំពុងស្វែងរកបន្តទៀត ដើម្បីចាត់ចែងអនុវត្តវិធានការសុខាភិបាល។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលបានជួបប្រាស្រ័យ ទាក់ទងផ្ទាល់ជាមួយបុគ្គលវិជ្ជមានខាងលើ ប្រសិនបើមានអាការៈគួរឱ្យសង្ស័យ ដូចជា ឡើងកម្ដៅ ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមប្រញាប់ទាក់ទងមក ក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត តាមរយៈទូរស័ព្ទលេខ ០១៦ ៣៣៤ ៣៣៣ ឬអាជ្ញាធរ មូលដ្ឋាន ដែលនៅជិតបំផុត ដើម្បីពិភាក្សា និងរៀបចំធ្វើតេស្តរកមេរោគកូវីដ-១៩ ឱ្យបានឆាប់បំផុត។

រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការអនុវត្តតាម សេចក្ដីណែនាំស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកែប ឱ្យមាន ប្រសិទ្ធភាព និងសូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវវិធានការ «៣ការពារ និង ៣កុំ» ជាពិសេសវិធានការរបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ៕

ដោយ ៖ សិលា


ចែករំលែក៖