ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តក្រចេះ បញ្ជាក់ពីករណីស្លាប់ កុមារ ឈ្មោះហេង សំណាង ភេទប្រុស អាយុ ៤៥ថ្ងៃ ដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ គឺជាករណីស្លាប់ទី១០ ហើយនៅក្នុងខេត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ជ្រាបថា យោងតាមរបាយការណ៍របស់មន្ទីរពេទ្យបង្អែកស្រុកស្នួល ខេត្តក្រចេះបានឱ្យដឹងថា កុមារឈ្មោះ ហេង សំណាង ភេទប្រុស អាយុ ៤៥ថ្ងៃ រស់នៅភូមិជើង ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានស្លាប់បាត់បង់ជីវិតដោយជំងឺ កូវីដ-១៩ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៥:៣០នាទីព្រឹក។

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ កុមារឈ្មោះ ហេង សំណាង បានចូលសម្រាកព្យាបាលនៅមន្ទីរ ពេទ្យបង្អែកស្រុកស្នួល ខេត្តក្រចេះ ក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្តរហ័សរកឃើញមានផ្ទុកជំងឺកូវីដ-១៩ ប៉ុន្តែដោយស្ថានភាពអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរបណ្ដាលមកពីវីរុសកូវីដ-១៩ មិនអាចជួយសង្គ្រោះអ្នកជំងឺ បានទើបបណ្តាលឱ្យស្លាប់បាត់បង់ជីវិត។

រដ្ឋបាលខេត្តក្រចេះ សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖