ភ្នំពេញ៖ អាជ្ញាធរសង្កាត់ចោមចៅទី៣ បានសហការជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេច តេជោ ប្រឆាំងជំងឺកូវីដ-១៩ បានចុះយកសំណាកបងប្អូនកម្មករ កម្មការិនី ដែលស្នាក់នៅបន្ទប់ជួលក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំនួន៤៨នាក់ ជាលទ្ធផលរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន៧នាក់ និងរងចាំតេស្តរកជំងឺបំប្លែងថ្មីប្រភេទDalta បន្តទៀត។
លោក សុទ្ធ សុជាតិ ចៅសង្កាត់រងបានឱ្យដឹងថា មុននឹងក្រុមគ្រូពេទ្យឈានដល់ការចុះយកសំណាកបងប្អូនដែលស្នាក់នៅបន្ទប់ជួលខាងលេី មានបុរសម្នាក់ដែលស្នាក់នៅបន្ទប់ជួលលេខ១០៣ វិជ្ជមានជំងឺប្រភេទថ្មីDalta ក្រោយពីក្រុមគ្រូពេទ្យយកទៅព្យាបាលរួចទេីបបន្តចុះមកយកសំណាកប្រពន្ធកូននិងបងប្អូនដែលស្នាក់នៅបន្ទប់ជួលក្បែរៗនោះចំនួន៤៨នាក់ទៀត ។
លោកបន្តថា ក្រោយពីតេស្តរួចជាលទ្ធផលរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន៧នាក់ ស្រី៤នាក់ ហេីយបានយកទៅព្យាបាលបន្តនិងរង់ចាំតេស្តរកជំងឺបំប្លែងថ្មីDalta បន្តទៀត។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ៕
ដោយ៖សុខាសែនជ័យ