ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះទីហ្វុងកុនសុន(Conson) បានកំពុងតែវាយប្រហារទៅលើប្រទេសហ្វីលីពីនយ៉ាងខ្លាំងក្លាក្នុងល្បឿនចន្លោះពី៦០-៨០ណត ,ព្យុះនេះអាចជះឥទ្ធិពលមកលើកម្ពុជាផងដែរ !

ចែករំលែក៖

ភ្នំពេញ៖ យោងតាមការជូនដំណឹងពីភ្នាក់ងារទីបញ្ជាការជួរមុខ ប្រចាំការនៅមជ្ឈមណ្ឌលប្រមូលផ្តុំ និងចែកចាយព័ត៌មានលើផ្ទៃសមុទ្រ មូលដ្ឋានកងនាវាចរសិង្ហបុរី(Information Fusion Center) បានឲ្យដឹងបន្ថែមថា យោងតាមការព្យាករណ៍អាកាសធាតុ ដែលចេញផ្សាយ នៅថ្ងៃទី០៨ ខែកញ្ញា  ឆ្នាំ២០២១ ព្យុះទីហ្វុងកុនសុន(Conson) បានកំពុងតែវាយប្រហារទៅលើប្រទេសហ្វីលីពីនយ៉ាងខ្លាំងក្លាក្នុងល្បឿនចន្លោះពី៦០-៨០ណត ហើយមានទិសដៅឆ្លងកាត់សមុទ្រចិនខាងត្បូង ទៅកាន់ប្រទេសវៀតណាម និងកោះហាយណានប្រទេសចិន នៅចន្លោះថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។ 

បញ្ជាក់:ព្យុះនេះអាចជះឥទ្ធិពលមកលើកម្ពុជាផងដែរ ដូច្នេះសូមបងប្អូនអ្នកដំណើរតាមសមុទ្រ ជាពិសេសបងប្អូនប្រជានេសាទ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត៕

ដោយ ៖ សិលា


ចែករំលែក៖