ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហុីយ៉ាន់ដាយ បុកក្បាលនាគពុះចែកទ្រូងផ្លូវ ផ្អើលដល់អ្នកភូមិទាំងយប់ សំណាងមិនមានអ្នករងរបួស

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តហុីយ៉ាន់ដាយ បុកក្បាលនាគពុះចែកទ្រូងផ្លូវ លើផ្លូវជាតិលេខ ១ យ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់ សំណាងមិនមានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៩និង៤៥នាទីយប់ ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១ លើផ្លូវជាតិលេខ ១ គីឡូម៉ែត្រ ១២៤និង១២៥ ស្ថិតក្នុងភូមិ រូបគោ សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថាបុរសដែលបើករថយន្តបង្កហេតុមានឈ្មោះ ម៉ន សុផល  អាយុ ៤០ ឆ្នាំ មុខរបរ យោធា រស់នៅ ភូមិស្វាយរៀង សង្កាត់ក្រុង ស្វាយរៀង។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុមានបុរសម្នាក់បានបើក រថយន្ត​មួយគ្រឿង ម៉ាកហុីយ៉ាន់ដាយ ពណ៌ ស ពាក់ស្លាកលេខ ព្រះសីហនុ ៣A. ៨៩១៨ ក្នុងទិសដៅ​ពីលិចទៅកើត លើផ្លូវជាតិលេខ ១ ស្រាប់តែ ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ  យ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់ សំណាងមិនមានអ្នករងរបួស។

សមត្ថកិច្ចបញ្ជាក់ថា ករណីខាងលើបណ្ដាលឱ្យខូចខាត រួមមាន ៖

-ក្បាលនាគពុះចែកទ្រូងផ្លូវ ០១

-បង្គោលភ្លើងបំភ្លឺផ្លូវសូឡា ០១ ដើម

-ស្លាកសញ្ញាប្រាប់ទិស ០១ មូលហេតុដោយសារអ្នកបើកបររថយន្ត​ស្រវឹង( ១,៣៦ mg/L ) ។

ក្រោយកើតហេតុសមត្ថកិច្ចបានវាស់វែងនិងអូសយកមធ្យោបាយធ្វើដំណើរមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖