ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយបេីកបត់គាបជាមួយរថយន្តឡិចស៊ីសជជែកយកត្រូវវៀងខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងបេីកបត់ស្រាប់តែប៉ះនិងគាបរថយន្តឡិចស៊ីសមួយគ្រឿងទៀតដែលបេីកស្របទិសគ្នាបណ្តាលឱ្យរងការខូចខាតបន្តិចបន្តួចនិងជជែកយកត្រូវរៀងខ្លួន។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅចំណុចច្រកចូលសាលារៀនសុវណ្ណភូមិ​ តាមបណ្តោយផ្លូវជាតិលេខ៤​  ភូមិថ្នល់បំបែក ក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3D.2402 បេីកបរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុក៏ស៊ីញូបត់ស្តាំបំណងឆ្ពោះទៅផ្លូវជាតិលេខ៣ភ្លាមនោះស្រាប់តែមានរថយន្តឡិចស៊ីសRX300ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AV.4606 ធ្វេីដំណេីរមកស្របគ្នាខាងស្តាំក៏ប៉ះនិងគាបជាប់រងការខូចខាតបន្តិចបន្តួចតែមិនមានមនុស្សរងរបួសនោះទេ។ 

ក្រោយកេីតហេតុភាគីទាំងសងខាងបានជជែកយកត្រូវរៀងខ្លួនយ៉ាងតឹងសរសៃកដាក់គ្នានិងបង្កការកកស្ទះចរាចរណ៍ផងដែរ​ ។ បន្ទាប់មកសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងសម្របសម្រួល​ ទេីបភាគីខាងរថយន្តហ៊ីយ៉ាន់ដាយចេញថ្លៃជួសជុលចំនួន៧៥០.០០០រៀលដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖