ព័ត៌មានទាន់ហេតុការណ៍៖

ចិនរកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីដែលតាក្នុងសហគមន៍នៅទីក្រុងណានជីង

ចែករំលែក៖

ក្រោយរយៈពេលជាងពីរសប្តាហ៍នៃការប្រកាសគ្រប់គ្រងបានការឆ្លងកូវីដ-១៩ទាំងស្រុងនៅក្នុងសហគមន៍ក្នុងទីក្រុងណានជីង នៅពេលនេះ ចិនបានរកឃើញករណីឆ្លងកូវីដ -១៩រហូតដល់ទៅ៤០នាក់ នៅទីក្រុង Putian ខេត្ត Fujian ភាគអាគ្នេយ៍នៃប្រទេសចិននៅថ្ងៃទី១១ខែកញ្ញា។

តាមតួលេខថ្មីបំផុតដែលបានប្រកាសដោយគណៈកម្មាធិការសុខាភិបាលចិនបានបញ្ជាក់នៅព្រឹកថ្ងៃទី១២ខែកញ្ញា មានករណីឆ្លងកូវីដ-១៩ចំនួន២០នាក់ ក្នុងនោះមាន១៨នាក់មិនបញ្ចេញអាការដែលបានរកឃើញក្នុងសហគមន៍ ខេត្ត Putianឡើយ ។ ក្រៅពីនេះមានករណីឆ្លងថ្មីដល់ទៅ ៣៦នាក់នៅក្នុងខេត្ត Fujian ។
តាមការស្រាវជ្រាវ ករណីឆ្លងថ្មីពីមនុស្សម្នាក់មកពីប្រទេសសិង្ហបុរី ដោយអ្នកជំងឺនោះមិនមានអាការរហូតដល់ទៅ៣៨ ហើយបានរកឃើញក្រោយការធ្វើតេស្តដល់ទៅ ៩លើក និងធ្វើតេស្តអង់ទីគ័រមួយលើកទៀតទើបឃើញ។
ការឆ្លងរាលដាលថ្មីនៅក្នុងសហគមន៍ ត្រូវបានរកឃើញដោយចៃដន្យ តាមរយៈការធ្វើតេស្តជាប្រចាំនៅក្នុងសាលាបឋមសិក្សាក្នុងទីក្រុង Putian ។ តាមការព្យាកររបស់ក្រុមអ្នកឯកទេស ការឆ្លងរាលដាលលើកនេះ គឺមិនតូចនោះឡើយ ដោយសារតែតំបន់ផ្ទុះកូវីដ-១៩ថ្មី គឺជាតំបន់ដែលទើបតែរួចផុតពីភាពក្រីក្រកាលពីឆ្នាំ ២០២០ ហើយវិស័យសុខាភិបាលនៅទន់ខ្សោយជាងតំបន់ផ្សេងទៀត ។ នៅពេលនេះមន្ទីរសុខាភិបាលបានធ្វើតេស្តទៅលើពលរដ្ឋចំនួន២៤ភូមិដែលជាប់ពាក់ព័ន្ធនិឹងករណីឆ្លងកូវីដ-១៩ថ្មី៕(ដោយ៖ ធីរីណា)

ប្រភព៖VOV.VN


ចែករំលែក៖