ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណៈ «សង្ខេបអំពី តម្លៃទំនាក់ទំនងរវាង កម្ពុជា-ចិន» !

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ បានមានប្រសាសន៍លើកពីការសង្ខេបអំពីតំលៃកម្ពុជា-ចិនថា, «សង្ខេបអំពី តម្លៃទំនាក់ទំនងរវាង កម្ពុជា-ចិន»  កម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេសដែលទទួលបានអត្ថប្រយោជន៍ខ្ពស់ ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយ ចិន តាមរយៈគោលនយោបាយ «ផ្លូវ១ខ្សែក្រវ៉ាត់១ – BRI» ដែលមានសមាជិកចូលរួមរហូតដល់ ១៤០ ប្រទេសហើយលើពិភពលោក។ 

លោករដ្ឋលេខាធិការបានបន្តថា, នៅក្នុងវិស័យវប្បធម៌ ស្តីពីការទំនាក់ទំនងប្រជាជននិងប្រជាជនគឺ កម្ពុជា ឈរលំដាប់ទី៤ ក្នុងចំណោម ១៤០ប្រទេស។ ប៉ុន្តែ បើពិនិត្យលើទំហំពាណិជ្ជកម្មជាមួយ ចិន គឺកម្ពុជាយើងនៅមានទំហំតូច បើប្រៀបធៀបជាមួយ ថៃ និង វៀតណាម ដែលធ្វើពាណិជ្ជកម្មជាមួយ ចិន។ អត្ថប្រយោជន៍សំខាន់ៗផ្សេងទៀត ដែលកម្ពុជាយើងទទួលបានគឺ៖ ការអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ, លំហូរហិរញ្ញវត្ថុនិងទន់វិនិយោគ, ទំនាក់ទំនងពាណិជ្ជកម្មសេរី ដែលយើងត្រូវខិតខំចាប់យកឱកាសនេះបន្ថែមទៀត, ការអភិវឌ្ឍន៍ធនធានមនុស្ស ដែលនិស្សិតយើងកាន់តែច្រើនឡើងបានឱកាសទៅសិក្សានៅប្រទេស ចិន, និងការផ្លាស់ប្តូរវប្បធម៌ ដូចដែលអ្នកកាសែត ចិន ម្នាក់បានលើកឡើងថា ប្រជាជន ចិន សរសើរ សម្តេចតេជោ ហ៊ុន សែន ថាជា «បុរសសង្ហារដើរបញ្ច្រាសទិស » ហើយប្រជាជន ចិន ក៏បានសន្យាថា ជួយទិញទំនិញកម្ពុជា។ 

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារពត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈបានលើកឡើងថា, លើសពីនេះ គឺ ចិន ផ្តល់វ៉ាក់សាំងដ៏ច្រើនដល់កម្ពុជា ការពារជំងឺកូវីដ។ កម្ពុជា៖ យកមនោគមន៍វិជ្ជាដាក់ធុងសំរាម ហើយខិតខំចាប់ឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យបានលឿន! ហើយចូរចងចាំពាក្យ សម្តេចតេជោ ហ៊ុន សែន «សំខាន់អ្នកណាហុចដៃមកយើងមុន» ៕

ដោយ ៖ សិលា


ចែករំលែក៖