ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន អញ្ជើញចូលរួមពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជុំទី១ ទូទាំងខេត្តពោធិ៍សាត់ ដែលបានប្រារព្ធពិធីនៅមន្ទីរពេទ្យស្រុកបាកាន ខេត្តពោធិ៍សាត់ !

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នេះ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោក ម៉ៅ ធន្ទិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជុំទី១ ទូទាំងខេត្តពោធិ៍សាត់ ដែលបានប្រារព្ធពិធីនៅមន្ទីរពេទ្យស្រុកបាកាន ខេត្តពោធិ៍សាត់។

សូមជម្រាបថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១​ មាន​ ៩៧,២៣%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៦,៧៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។

រហូតដល់ ថ្ងៃទី ១២ ខែកញ្ញា​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦៦២នាក់​ (ឆ្លងសហគមន៌​:​ ​​៤៨២ និង​ នាំចូល:​ ១៨០) និងមានជាសះស្បេីយ​ ៤៩៣នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ៩៩៥០៤ នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៩៣៩០៤នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១២នាក់​ សរុប​ស្លាប់ ២០៤០នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2302222 ស្មេីនឹង​ 135504  ក្នុង១លាន នាក់​ ។ 

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

ដោយ ៖ សិលា


ចែករំលែក៖