ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូធុនធំលឿនពេកជ្រុលទៅបុករថយន្តកំពុងបត់ឆ្លងផ្លូវ​ បណ្ដាលឲ្យគាបជាប់រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

    ភ្នំពេញ​ ៖​ បុរសម្នាក់បានជិះម៉ូតូធុនធំម៉ាក M-SIazក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុករថយន្តហាយឡេនឌ័រកំពុងបត់ឆ្លងផ្លូវពីចំហៀងគាបជាប់និងកង់រថយន្តបណ្តាលរងការខូចខាតយ៉ាងដំណំ​ តែសំណាងល្អមិនបង្កឲ្យមានរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង១០ នាទីយប់ថ្ងៃទី ១២ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខស្ថានទូតជប៉ុនតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្តហាយឡេនឌ័រមួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2AB-1380ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងផ្លូវ​ ខណ:បត់មកដល់កណ្តាលផ្លូវក៏មាន ម៉ូតូធុនធំមួយគ្រឿងម៉ាក M-SIazពណ៌ខ្មៅលាយលឿងពាក់ស្លាកលេខភ្នំពេញ1IK-6001ជិះដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើង បុកចំហៀងរថយន្តផ្នែកខាងស្ដាំកង់មុខគាបជាប់រងការខូតខាតយ៉ាងដំណំ​ ។ចំណែកអ្នកជិះម៉ូតូរងរបួសស្រាល​ ។ 

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា តែមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖