ខេត្តកំពង់ស្ពឺ៖ រដ្ឋបាលស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃចន្ទទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ គ្រឹះស្ថានសិក្សានៅក្នុងស្រុកសំរោងទង បានបើកដំណេីរការ បង្រៀន និងរៀន ជាបណ្តុំ តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ។
រដ្ឋបាលខេត្ត បានបញ្ជាក់បន្ថែមថា គ្រឹះស្ថានសិក្សាដែលបេីកដំណើរការរួមមានដូចខាងក្រោម៖
១-មត្តេយ្យសិក្សាដាច់មានចំនួន២សាលា បើកដំណើរការចំនួន២សាលា ។
២-សាលាបឋមសិក្សាមានចំនួន៥២សាលា បើកដំណើរការចំនួន៥១សាលា មិនទាន់បើកដំណើរការចំនួន០១សាលា គឺសាលាបឋមសិក្សាអង្គខ្មៅ មូលហេតុតំបន់ដែលមានហានិភ័យឆ្លងCovid-19 ។
៣-អនុវិទ្យាល័យមានចំនួន១២សាលា បើកដំណើរការចំនួន១១អនុវិទ្យាល័យ មិនទាន់បើកដំណើរការចំនួន០១អនុវិទ្យាល័យ គឺអនុវិទ្យាល័យអង្គខ្មៅ មូលហេតុតំបន់មានហានិភ័យឆ្លងCovid-19។
៤-វិទ្យាល័យ មានចំនួន៤វិទ្យាល័យ បើកដំណើរការចំនួន០៣វិទ្យាល័យ មិនទាន់បើក០១វិទ្យាល័យ គឺវិទ្យាល័យហ៊ុន សែន ចំបក់ មូលហេតុជាមណ្ឌលចត្តាឡីស័ក។
៥-ថ្នាក់មត្តេយ្យសិក្សាសហគមន៍ មានចំនួន៥៧ភូមិ ស្មើ៥៨ថ្នាក់ បើកដំណើរការចំនួន៥៨ថ្នាក់ ។
៦-ការងារអប់រំក្រៅប្រព័ន្ឋមាន២៥ថ្នាក់ បើកដំណើរចំនួន២៥ថ្នាក់ ក្នុងនោះ
-ថ្នាក់សមមូលបឋមសិក្សាមានចំនួន០៤ថ្នាក់ បើកដំណើរការចំនួន០៤ថ្នាក់
-ថ្នាក់អក្ខរកម្មវិជ្ជាជីវ:មានចំនួន១១ថ្នាក់ បើកដំណើរការ១១ថ្នាក់
-ថ្នាក់ជំនាញ(កម្មវិធីបង្កើនប្រាក់ចំណូល) មានចំនួន១០ថ្នាក់ បើកដំណើរការ១០ថ្នាក់៕
ដោយ៖សហការី