ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋសំណូមពរដល់ថ្នាក់ដឹកនាំខេត្តសៀមរាប ជួយពិនិត្យមើលលើនាយក​ទីចាត់ការ​អន្តរ​វិស័យ​លោក អុឹង​ សោភ័ណ្ឌ​

ចែករំលែក៖

ខេត្ត​សៀមរាប៖ ​បេី​យោង​តាម​សេចក្ដីរាយការណ៍​ពីប្រជាពលរដ្ឋដែលរស់នៅ​ នឹង​មាន​ដីធ្លីស្ថិតនៅភូមិទាំង៨​ នៃឃុំកណ្តែក ស្រុកប្រាសាទ​គង ខេត្ត​សៀមរាប​ បានសូមសំណូមពរដល់ថ្នាក់ដឹកនាំខេត្តសៀមរាប ជួយពន្លឿនក្នុងការប្រកាសបិទ​ផ្សាយ​ដេីម្បី​ចែក​ប័ណ្ណម្ចាស់​កម្ម​សិទ្ធិ​ស្រប​ច្បាប់ដល់​ប្រជាពលរដ្ឋ​​ផង។ ដោយយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប លេខ១២៦៨/១៩ សជណ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩​ ស្តីពីកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់ធ្វើការវិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធ។

ជាក់ស្ដែង​នៅក្នុងសេចក្ដីជូនដំណឹងរដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដល់សាធារណជន គ្រប់មន្ទីរអង្គភាពជំនាញ ស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ភូមិគោកត្នោត និង ភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឲ្យបានជ្រាបថាដើម្បីអនុវត្តតាមខ្លឹមសារអនុក្រឹត្យ សារាចរណែនាំ និងសេចក្តីសម្រេចខាងលើ គណៈកម្មការរដ្ឋបាលនឹងធ្វើពិធីប្រកាសបើកតំបន់វិនិច្ឆ័យ ភូមិគោកត្នោត និងភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាតំបន់ធ្វើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នាវេលាម៉ោង ០៨និង៣០នាទីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងបរិវេណសាលាឃុំកណ្តែក ។

សូមបញ្ជាក់ផងដែរថា ការចុះវាស់វែងពីមន្រ្តីសុរិយោដី ដេីម្បីចុះជាបញ្ជីដីប្រពន្ឋ័ (Lmap) តាំងពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ មក  រហូតដល់ពេលនេះ មានរយៈពេលជិត២ឆ្នាំហើយបានចំនួន ៨ភូមិ ក្នុងនោះមាន៖ ១-ភូមិគោកត្នោត ២-ភូមិល្អក់ ៣-ភូមិត្រាង ៤-ភូមិស្ពានក្អែក ៥-ភូមិអូរ ៦-ភូមិច្រេស ៧-ភូមិឃុនមោឃ ៨-ភូមិត្រពាំងទឹម។ 

តាមប្រភពព័ត៌មានច្បាស់ការ​ បានបង្ហើបឱ្យដឹងថា មានការយឺតយ៉ាវក្នុងការប្រកាសបិទផ្សាយនេះ គឺមានមន្ត្រីសាលាខេត្តម្នាក់ ឈ្មោះ​ អុឹង​ សោភ័ណ្ឌ​ មានតួនាទីជា​នាយក​ទីចាត់ការ​អន្តរ​វិស័យ​ ដែល​ចេះគ្រប់​រឿង​ តែងតែ​លូក​ដៃ​ចូល​បង្អាក់​លេី​កិច្ច​ការ​ជំនាញ​របស់​មន្ត្រី​សុរិយោដី​ ទេីប​មានការ​យឺតយ៉ាវ​ ក្នុងការបិទផ្សាយដេីម្បីចែកប័ណ្ណជូនដល់បងប្អូនប្រជាពលរដ្ឋ​ទាំង​៨ភូមិ​បែបនេះ។ 

ជាមួយគ្នានេះ​ បងប្អូនប្រជាពលរដ្ឋសូមសំណូមអាជ្ញាធរពាក់ព័ន្ធក៏ដូចជាថ្នាក់ដឹកនាំខេត្តជួយពិនិត្យមើលបុគ្គលឈ្មោះ អុឹង​ សោភ័ណ្ឌ នេះផង​ ព្រោះ​កន្លងមកនៅក្នុងអង្គប្រជុំម្តងៗ​ បុគ្គលរូបនេះ​តែងតែ​លើកឡើងពីផលអវិជ្ជមាន និងជំទាស់គ្រប់រឿង ធ្វើឱ្យ​អង្គប្រជុំប្រើរយៈពេលវែង ដំណើរការទៅមុខមិនកើត មិនសំរេចលទ្ធផលផ្លែផ្តាអ្វី មិនមានឆន្ទៈចូលរួមពន្លឿនការងារចុះបញ្ជីដីធ្លីរបស់ប្រជាពលរដ្ឋឱ្យដំណើរការបានរលូន និងចូលរួមអភិវឌ្ឍន៍ស្ថាបនាជាតិក្នុងនាមខ្លួនជាមន្ត្រីរាជការសារធារណ និងចូលរួមលើស្ទួយជំរុញការងារទិសដៅគោលនយោយបាយរបស់​រាជរដ្ឋាភិបាលនោះ​ឡើយ។ មិនតែប៉ុណ្ណោះ​ បានលិចលឺព័ត៌មានថា បុគ្គលរូបនោះដើរកាងសំណង់អត់ច្បាប់ឱ្យដំណើរការសាងសង់យ៉ាងរលូន ចំណែកសំណង់មានច្បាប់ពីសុរិយោដីហេីយ ក៏មិនអាចសាងសង់បានដែរបើពុំមានការឯកភាពពីលោក អុឹង​ សោភ័ណ្ឌ។ ហេីយ​បើបងប្អូនប្រជាពលរដ្ឋ សុំច្បាប់សាងសង់តាមរយៈលោក អុឹង​ សោភ័ណ្ឌ​ គឺស៉ីដាច់លុយ មិនចេញច្បាប់ឱ្យសាងសងនោះឡើយ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិទាំង០៨ ស្ថិតនៅឃុំសណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានចម្ងល់ថា ហេតុអ្វី​ បាន​ជា​ប្រព័ន្ធ​Lmap ចុះរយះ​ពេល​២ឆ្នាំ​ហេីយ​ មិន​មាន​ការ​បិទ​ផ្សាយ​ដេីម្បី​ចែក​បណ្ណ័​ ដល់​ប្រជាពលរដ្ឋ​ ដែល​ត្រូវ​ការ​ប្រើប្រាស់​ជាម្ចាស់​កម្ម​សិទ្ធិ​ស្រប​ច្បាប់​ ក្នុង​ការ​លក់​ដូរ​ ឬដាក់​បញ្ចាំ​ធនាគារ​ដែល​មាន​ការ​ប្រាក់​ទាប​ ដេីម្បី​យកប្រាក់មករកសុី​ និង​និងដោះស្រាយបញ្ហាជីវភាពដែលប៉ះពាល់ធ្ងន់ធ្ងរដោយ ជម្ងឺCovid-19កំពុងរីករាលដាល​។ មិនតែប៉ុណ្ណោះ​ ប្រជាពលរដ្ឋថែមទាំងបានរអ៊ូរទាំថា បេីមានមន្រ្តី​ដូច​បុគ្គលឈ្មោះ​ អុឹង​ សោភ័ណ្ឌ​ នេះតេីឱ្យ​ប្រជាពលរដ្ឋ​សង្ឃឹម​អ្វី​?។ 

ពាក់ព័ទ្ធទៅនឹងការចោទប្រកាន់របស់ប្រជាពលរដ្ធពាក់ព័ន្ធករណីខាងលើ លោកអុឹង សោភ័ណ្ឌ បានឆ្លេីយបំភ្លឺប្រាប់អង្គភាពកាសែតនគរវត្ត​ និងគេហទំព័រ​នគរដ្រេហ្គន​តាមរយៈទូរស័ព្ទ​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​១៣​ ខែកញ្ញា​នេះ​ថា លោកមិនបានប្រព្រឹត្តិដូចការចោទប្រកាន់អស់ទាំងអស់នេះទេ រាល់ថ្ងៃលើខិតខំប្រឹងប្រែងក្នុងការបំពេញការងារជូនប្រជាពលរដ្ធក្នុងមូលដ្ឋានខេត្តសៀមរាបខ្លាំងណាស់ ទោះបីជាក្នុងបរិបទការរីករាលដាលនៃជម្ងឺកូវីដ១៩នេះក៏ដោយ ។ ហើយការចុះអនុវត្តការងារកន្លងមក គាត់មានទំនាក់ទំនងល្អណាស់ជាមួយប្រជាពលរដ្ធ មិនមានភាពល្អក់កករណាមួយនោះឡើយ មានតែជួយសម្រួលដល់ដំណើរការឱ្យមានភាពល្អប្រសើរ ពោលគឺមិនដូចការចោទប្រកាន់នោះទេ ។

លោកអុឹង សោភ័ណ្ឌ បានបញ្ជាក់ថា ការចុះបញ្ជីមិនមែនជារឿងងាយស្រួលដូចអ្វីដែលគិតនោះទេ គឺត្រូវធ្វើការឱ្យបានម៉ត់ចត់ ច្បាស់លាស់ ទើបដំណើរការប្រកបភាពត្រឹមត្រូវទៅតាមច្បាប់ ។ ចំណែករឿងចោទប្រកាន់ថាលោកកាងសំណង់ផ្សេងៗ និងស៊ីដាច់លុយនោះ គឺជារឿងមិនពិតនោះទេ លោកសូមបដិសេដចោលទាំងស្រុង៕

ដោយ​៖ស​ តារា​


ចែករំលែក៖