ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ហេង​ រតនា ​៖​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិនដែលផ្តល់ជំនួយឥតសំណងចំនួន២.៥លានដុល្លារអាមេរិកជូនរាជរដ្ឋាភិបាលដេីម្បីគាំទ្រកិច្ចប្រតិបត្តិការរបស់អង្គភាពសុីម៉ាក់សម្រាប់ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ​៖​​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ លោក ហេង រតនា​ បានបញ្ជាក់នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​១៣ ខែកញ្ញា​ ឆ្នាំ២០២១នេះ​ ដោយ​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិនដែលផ្តល់ជំនួយឥតសំណងចំនួន២.៥លានដុល្លារអាមេរិកជូនរាជរដ្ឋាភិបាលដេីម្បីគាំទ្រកិច្ចប្រតិបត្តិការរបស់អង្គភាពសុីម៉ាក់សម្រាប់ឆ្នាំ២០២២​  ដែលនឹងត្រូវប្រតិបត្តិការបោសសំអាតគ្រាប់មីន​ និងសំណល់យុទ្ធភណ្ឌពីសង្គ្រាមនៅទិសខេត្តព្រះវិហារ​ ,កំពង់ធំ​ ,សៀមរាប​ និងខេត្តស្ទឹងត្រែង​ ព្រមទាំងកម្លាំងអន្តរាគមន៍ឆ្លេីយតបបន្ទាន់ៗមួយចំនួនទៀត។

អគ្គនាយកស៊ីម៉ាក់​រូបនេះ​ បានឱ្យដឹងទៀតថា​ ជំនួយនេះបានចុះហត្ថលេខាផ្លូវការនៅថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០២១​ ក្នុងដំណេីរទស្សនកិច្ចផ្លូវការរបស់ឯ.ឧ​ ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន។ 

Thanks to the People and Government of China for providing grant financial assistance with total amount of USD2.5 millions to the Royal Government of Cambodia for continuing supports CMAC’s demining operations in 2022. This grant assistance has officially signed by the Ministry of Finance and Economy and a presentative of Chinese delegation during the visit of the Chinese states councilor and Minister of Foreigner Affairs.  With this assistance is to enable CMAC conducts demining operations in Preah Vihear, Kampong Thom, Siem Reap and Steung Treng provinces.!


ចែករំលែក៖