ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ បញ្ជាក់ជូនដល់ពលរដ្ឋរក្សាលិខិតចាក់វ៉ាក់សាំង ដែលចេញដោយ ក្រសួងការពារជាតិ ព្រោះកាតនឹងផ្តល់ជូនតាមក្រោយ !

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីគណនី facebookមួយមានឈ្មោះថា”Piseth Regal”បានសរសេរ , Comment ចូលផេកសម្តេច ដោយដាក់ថា, ( សម្តេច ខ្ញុំមានចម្ងល់មួយ ប្រពន្ធរបស់ខ្ញុំចាក់ដូសទី២ រួចហើយ ប៉ុន្តែមិនទាន់បានកាតទេ តើមានសិទ្ធចាក់ដូសទី៣ បានទេ…..? 

សម្តេចតេជោក៏បានមានប្រសាសន៍ បញ្ជាក់ជូនដល់ពលរដ្ឋរក្សាលិខិតចាក់វ៉ាក់សាំង ដែលចេញដោយ ក្រសួងការពារជាតិ ព្រោះកាតនឹងផ្តល់ជូនតាមក្រោយ។ ដោយសម្តេចបន្ថែមថា បញ្ហាសំខាន់របស់យើង គឺចាក់វ៉ាក់សាំងឱយបានមុន ដើម្បីការពារការឆ្លង ជំងឺ ខណៈក្រសួងការពារជាតិកំពុងផលិតលិខិតសំគាល់ការចាក់វ៉ាក់សាំងជូន។ សុំរក្សាលិខិតនេះទុកដើម្បីប្តូយកលិខិតសំគាល់ការចាក់វ៉ាក់សាំង។

សូមបញ្ជាក់ថា, នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះលើហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា ថ្ងៃនេះបានចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញជាមួយភរិយាជាទីស្រឡាញ់។

សម្តេចតេជោ ហ៊ុនសែន បានថ្លែងបែបកំប្លែងថា, (តែពីរនាក់បានហើយយាយនិងតា)

នៅទូទាំងប្រទេសចាក់ដូសទី៣ឬដូសជំរុញបានប្រមាណជិត៧៨មុឺននាក់រួចទៅហើយ។

យើងនឹងបន្តការចាក់ដូសទី៣ឱ្យបានគ្រប់ៗគ្នាសម្រាប់បងប្អូនដែលបានចាក់ដូសទី១និងដូសទី២រួចរាល់ទៅតាមពេលវេលាដែលត្រូវចាក់ដោយគិតពីដូសទី២ទៅដូសទី៣ក្នុងរយៈពេលពី៤ទៅ៦ខែ។

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១​ មាន​ ៩៧,៥៨%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៧,០៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។

រហូតដល់ ថ្ងៃទី១៤ ខែកញ្ញា​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦៥៧នាក់​ (ឆ្លងសហគមន៍​:​ ​​៥០៤ និង​ នាំចូល:​ ១៥៣) និងមានជាសះស្បេីយ​ ៥៧៨នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១០០៧៩០ នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៩៤៩០៤នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៩នាក់​ សរុប​ស្លាប់ ២០៥៨នាក់ ។ សូមបន្តអនុវត្តន៍​:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2314139 ស្មេីនឹង​ 136205  ក្នុង១លាន នាក់​ ។ 

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖