ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈចំនួន ១២ទីតាំងត្រូវបានរកឃើញថាមិនមានភាពអនុលោមក្នុងខេត្តកំពង់ធំ ខេត្តព្រៃវែង​ និងខេត្តស្វាយរៀង

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ប្រភពព័ត៌មាន​ពីផេកហ្វេសប៊ុករបស់​​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​(ក.ប.ប.)​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា៖​ មន្រ្តីជំនាញរបស់អគ្គនាយកដ្ឋាន ក.ប.ប. ប្រចាំខេត្តកំពងធំ និងខេត្តព្រៃវែង កាលពីថ្ងៃទី១៣ ខែកញ្ញាម្សិលមិញនេះ​ បន្តចុះត្រួតពិនិត្យតាមស្ថានីយដេប៉ូប្រេងឥន្ធនៈដើម្បីទប់ស្កាត់អំពើមិនសុចរិតក្នុងធុរៈកិច្ចប្រេងឥន្ធនៈ បានចំនួន ២០ដេប៉ូ ដោយបានរកឃើញដេប៉ូចំនួន ៨ មិនមានភាពអនុលោម និងបានធ្វើការពិន័យដល់ម្ចាស់ដេប៉ូទាំងនោះផងដែរ។

ជាមួយគ្នានេះ​ មន្ត្រីក.ប.ប.​ ប្រចាំខេត្តស្វាយរៀង​ បានចុះត្រួតពិនិត្យដេប៉ូប្រេងឥន្ធនៈចំនួន​ ៧​ កន្លែងដែលស្ថិតក្នុងក្រុងបាវិត​ ខេត្តស្វាយរៀង​ កាលពីព្រឹកថ្ងៃទី១៣​ ខែកញ្ញា​​ ដោយក្នុងនោះ​ក៏បានរកឃេីញថាដេប៉ូប្រេងឥន្ធនៈចំនួន​ ៤ទៀតដែលមិនអនុលោមទៅតាមច្បាប់ដែលបានកំណត់​ ហេីយមន្ត្រីជំនាញក៏បានពិន័យលេីម្ចាស់ដេប៉ូប្រេងឥន្ធនៈទាំងនោះ​តាមនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖