ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារស្រុកភ្នំព្រឹក បន្តស្រាវជ្រាវរកឃើញអ្នកកើតជំងឺកូវីដ-១៩ ក្នងសហគមន៍ ចំនួន០៨នាក់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លោក សុង សុភ័ក្ត្រ អភិបាលនៃគណៈអភិបាលស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារស្រុកភ្នំព្រឹក បន្តស្រាវជ្រាវរកឃើញអ្នកកើតជម្ងឺCovid-19 ក្នងសហគមន៍ ចំនួន០៨នាក់ ស្រី០៣នាក់ និងពលករមកពីប្រទេសថៃ ធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកម្រិត១ វិទ្យាល័យពេជ្រចិន្តា មានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៦នាក់ ៖

១.ឈ្មោះ ស្មាន គឹមលាយ ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។

២.ឈ្មោះ សែម ឌីយ៉ា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។

៣.ឈ្មោះ ស្មៀន លុយ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។

៤.ឈ្មោះ ស្នាន ចក់ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។

៥.ឈ្មោះ ជួង រី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។

៦.ឈ្មោះ ស៊ុន មុំ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។

៧.ឈ្មោះ រី យ៉ា ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។

៨.ឈ្មោះ សេន សែន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិទួលជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក។

លោកអភិបាលស្រុកបន្តថា, សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលមានការប៉ះពាល់ផ្ទាល់ជាមួយពួកគាត់ខាងលើ សូមមកធ្វើតេស្តរកជម្ងឺCovid-19 នៅមណ្ឌលចត្តាឡីស័កកម្រិត១ វិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង៕

ដោយ ៖ សិលា


ចែករំលែក៖