ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់ពាក់ព័ន្ធ ជាមួយក្រុមហ៊ុន M.M Production កាត់តរូបភាព ក្រុងស្វាយរៀង និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត សាខារមាសហែកសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​ ព្រោះមានអ្នកវិជ្ជមាននៅទីកន្លែងនោះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់ពាក់ព័ន្ធ ជាមួយក្រុមហ៊ុន M.M Production កាត់តរូបភាព  ក្រុងស្វាយរៀង និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត សាខារមាសហែកសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​ ព្រោះមានអ្នកវិជ្ជមាននៅទីកន្លែងនោះ។

រដ្ឋបាលខេត្តបញ្ជាក់ថាដោយក្រុមហ៊ុន M.M Production កាត់តរូបភាព ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខណ:គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ដោយសារមូលហេតុមានបុគ្គលិកមួយចំនួនមានវិជ្ជមានកូវីដ-១៩។

និងទីតាំងទី២មាន បុរសឈ្មោះ ជួប សុភា អាយុ ២៦ឆ្នាំ មុខរបរមន្ត្រីឥណទាន រស់នៅភូមិស្រះ ឃុំជ្រៃធំ ស្រុករមាសហែក និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត សាខារមាសហែក គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖