ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អុិនវេសម៉ិន (GOLDFX INVESTMENT CO., LTD.) ចេញលិខិតជូនដំណឹង ស្តីពី កាលបរិច្ឆេទបិទបញ្ចប់ដំណោះស្រាយសាច់ប្រាក់នៅក្រុមហ៊ុន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អុិនវេសម៉ិន (GOLDFX INVESTMENT CO., LTD.) ចេញលិខិតជូនដំណឹង ស្តីពី កាលបរិច្ឆេទបិទបញ្ចប់ដំណោះស្រាយសាច់ប្រាក់នៅក្រុមហ៊ុន បន្ទាប់ពីក្រុមហ៊ុន តែងតែមានឆន្ទៈដោះស្រាយតាមមូលដ្ឋានច្បាប់ សហការជាមួយអតិថិជន ជាមួយនឹងការទទួលយកបានក្នុងការឯកភាពប្រកបដោយ កត្តាសមស្រប ទទួលយកដោយស្មារតីបញ្ចប់រវាងក្រុមហ៊ុន និងអតិថិជនស្ទើរទាំងអស់ ប៉ុន្តែនៅសល់អតិថិជនមួយចំនួនតូច ហាក់មិនមានឆន្ទៈតាមដំណោះស្រាយ សមរម្យ ទើបក្រុមហ៊ុនចេញលិខិតជូនដំណឹង ស្តីពី កាលបរិច្ឆេទបិទបញ្ចប់ដំណោះស្រាយសាច់ប្រាក់នៅក្រុមហ៊ុន ជាលើកចុងក្រោយ។ 

សូមបញ្ជាក់ថា, តាមលិខិតជូនដំណឹង ស្តីពី កាលបរិច្ឆេទបិទបញ្ចប់ដំណោះស្រាយសាច់ប្រាក់នៅក្រុមហ៊ុនបានបញ្ជាក់ថា, 

ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អុិនវេសម៉ិន (GOLDFX INVESTMENT CO., LTD.) ជាក្រុមហ៊ុន ឯកជនទទួលខុសត្រូវមានកម្រិតស្របច្បាប់ និងជាភ្នាក់ងារឈ្មួញជើងសាឧបករណ៍និស្សន្ទ ដែលទទួលអាជ្ញាប័ណ្ណស្របច្បាប់ពីគណៈកម្មការមូលបត្រកម្ពុជា សូមជម្រាបជូនអតិថិជនដែលបានអះអាងជាជនរងគ្រោះ ដូចគ្នាជ្រាបថា ឆ្លើយតបតាមសំណូមពរពីអតិថិជនដែលបានធ្វើការទំនាក់ទំនងមកក្រុមការងាររបស់គណៈ កម្មាធិការចំពោះកិច្ចដើម្បីឱ្យគណៈកម្មាធិការចំពោះកិច្ចពិនិត្យពន្យារពេលវេលាបន្ថែម នៃការបិទបញ្ចប់ ដំណោះស្រាយជាសាច់ប្រាក់ ដោយមូលហេតុនានា សំរាប់អតិថិជនដែលជាប់ស្ថិតក្នុងអំឡុងពេលដាក់ដាច់ ដោយឡែកស្របតាមវិធានការសុខាភិបាល អតិថិជនដែលវិលត្រលប់ពីក្រៅប្រទេស និងអតិថិជននៅតាមបណ្តាខេត្តផ្សេងៗទាំងអស់ទៀតនោះ គណៈកម្មាធិការចំពោះកិច្ចនៃដំណោះស្រាយសាច់ប្រាក់បានពិនិត្យ សម្រេចកិច្ចការនៃសំណូមពរនេះដូចខាងក្រោមៈ

១. កំណត់កាលបរិច្ឆេទបិទបញ្ចប់ធ្វើដំណោះស្រាយសាច់ប្រាក់ជូនអតិថិជនទាំងអស់ត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃអង្គារ ៥រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ។

២. ការបិទបញ្ចប់ដំណោះស្រាយសាច់ប្រាក់នេះ ដើម្បីបន្តជំរុញឱ្យបានឆាប់រហ័សបន្ថែម ទៀតក្នុងនីតិវិធីនៃបណ្ដឹងដែលមានស្រាប់តាមច្បាប់ក្នុងគោលបំណងទាមទារប្រាក់ដែលបានបាត់បង់មកវិញ និងចាប់ជនបង្កជាជនបរទេស បក្ខពួកជាជនបរទេសដទៃទៀតមក ផ្តន្ទាទោសតាមនីតិវិធីច្បាប់ជាធរមាន។

៣. ការសម្រេចបិទបញ្ចប់ដំណោះស្រាយសាច់ប្រាក់នេះ គឺជាកិច្ចឆ្លើយតបចំពោះអតិថិជនយ៉ាងច្រើនលើសលុបដែលតែងតែបានផ្ដល់ការចូលរួមយ៉ាងសកម្មក្នុងនាមជាជនរងគ្រោះដូចគ្នា ក្នុងកិច្ចរកដំណោះស្រាយជាមួយក្រុមហ៊ុនដែលបានដាក់ចេញកន្លងមកហើយនៅតែរង់ចាំ នូវដំណោះស្រាយជាផ្លូវច្បាប់ស្របតាមការប្រកាសជូនដំណឹងកន្លងមករបស់ ក្រុមហ៊ុន។

៤.ឆ្លៀតក្នុងឱកាសនេះ គណៈកម្មាធិការចំពោះកិច្ច ពិតជាសូមថ្លែងនូវសេចក្តីអរគុណជាទីបំផុតចំពោះទឹកចិត្តអតិថិជនទាំងអស់ដែលបានផ្ដល់ជាកិច្ចចូលរួមស្របតាមដំណោះស្រាយជាជំហានៗកន្លងមកប្រកបដោយទំនុកចិត្តស្របតាមឆន្ទៈរបស់ក្រុមហ៊ុនដែលនៅតែ បន្តពុះពារនៅជាមួយអតិថិជនជាជនរងគ្រោះដូចគ្នារហូតទទួលបានយុត្តិធម៌តាមច្បាប់ជាក់ ជាមិនខាន។

៥. គណៈកម្មាធិការចំពោះកិច្ច សូមសេចក្ដីអនុគ្រោះជាទីបំផុតដែលមិនអាចតបតាមពេលដែល ស្នើសុំពន្យារពេលយូរជាងនេះបាន ហើយក្រុមហ៊ុននឹងមិនបន្តទទួលដំណោះស្រាយសាច់ប្រាក់នេះនៅក្រុមហ៊ុនទៀតទេ ដោយសង្ឃឹមថា អតិថិជននឹងមកទទួលយកដំណោះស្រាយ ក្នុងពេលវេលាកំណត់ចុងក្រោយនេះជាសាច់ប្រាក់ដូចៗគ្នាជាក់ជាមិនខាន។

ក្រុមហ៊ុននៅតែមានជំនឿយ៉ាងមុតមាំថា តាមកិច្ចដំណោះស្រាយដែលបានដាក់ចេញ អតិថិជនទាំងអស់ និងក្រុមហ៊ុនជាជនរងគ្រោះដូចគ្នាពិតជាបានខិតខំយ៉ាងខ្លាំងទោះជាស្ថិតក្នុងស្ថានភាពនៃកូវីដ-១៩ក្ដី ក៏យើងនៅតែបន្តអនុវត្តដំណោះស្រាយជាមួយគ្នារហូតមកតាមវិធានការសុខាភិបាល៕

ដោយ៖សុខ ខេមរា


ចែករំលែក៖