ព័ត៌មានទាន់ហេតុការណ៍៖

លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី ២៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី ៣

ចែករំលែក៖

ខេត្តកំពត៖ នាព្រឹកថ្ងៃពុធ ៩ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តកំពត មានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី ២៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី ៣ ក្រោមអធិបតីភាព លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត។

គណៈអភិបាលខេត្តដឹកនាំដោយលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ចំណែកលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងអភិបាលក្រុងស្រុក ចូលរួមតាមរយៈវីដេអូអនឡាញ។

កិច្ចប្រជុំនាព្រឹកនេះដើម្បីពិនិត្យ និងអនុម័តទៅលើ៖

១-របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្ត។

២-កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត។

៣-របាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ដ។

៤-គម្រោងផែនការថវិកាឆ្នាំ២០២២ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត។

៥-សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកែសម្រួល និងរៀបចំឡើងវិញនូវសមាសភាពគណៈកម្មាធិការលទ្ធកម្មរបស់ក្រុមប្រឹក្សាខេត្ត។

៦-សេចក្តីផ្សេងៗ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖