ព័ត៌មានទាន់ហេតុការណ៍៖

លោក ផៃ ប៊ុនឈឿន ផ្តាំផ្ញើដល់ស្នងការនគរបាលខេត្តមណ្ឌលគិរី សូមធ្វើការថែទាំនិងប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់នេះឱ្យមានប្រសិទ្ធភាពខ្ពស់

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​បរិស្ថាន​ បានឱ្យដឹងថា​ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្តសង្គ្រោះបន្ទាន់ចំនួន០១គ្រឿងដែលជាអំណោយរបស់អង្គការ The Society for Promotion of Japanese Diplomacy តាមរយៈស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងក្រសួងបរិស្ថាន ជូនទៅ ស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរី។ 

នាឱកាសនោះ​លោក ផៃ ប៊ុនឈឿន បានផ្តាំផ្ញើដល់ស្នងការនគរបាលខេត្តមណ្ឌលគិរី សូមធ្វើការថែទាំ និងប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់នេះឱ្យមានប្រសិទ្ធភាពខ្ពស់។ 

ជាមួយគ្នានេះ​ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងបរិស្ថាន ដែលបានផ្តល់នូវរថយន្តសង្គ្រោះបន្ទាន់ចំនួន០១គ្រឿង ដើម្បីរៀបចំរថយន្តនេះចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងសង្គ្រោះបន្ទាន់នៅក្នុងខេត្តមណ្ឌលគិរីទាំងមូល៕

ដោយ​៖សហការី​


ចែករំលែក៖