ព័ត៌មានទាន់ហេតុការណ៍៖

រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានអោយដឹងថានៅ                                                                                                                                                           ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង១៦ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន  នៅចំណុចតាមផ្លូវ១០១៩មុខសាលាបឋម សិក្សាភ្នំពេញថ្មី ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ 

នគរបាលបានអោយដឹងថាជនសង្ស័យឈ្មោះ កើ សុភ័ក្រ  ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់  ស្នាក់នៅការដ្ឋានសំណង់ ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ដកហូតក្រាមសថ្លា ០១ កញ្ចប់តូច ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖