ខេត្តកណ្ដាល៖ ភោជនីយដ្ឋានយីហោ ជី.ឌី មួយកន្លែងនៅស្រុកពញាឮ ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆេះខូចខាតទាំងស្រុង បង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៩និង២៨នាទី នៅចំណុចភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ភោជនីយដ្ឋានដែលត្រូវភ្លើងឆេះមានយីហោ ជី.ឌី មានទំហំ២៧ម៉ែត្រគុណនឹង៥២ម៉ែត្រ(ខូចខាតទាំងស្រុង)។
ប្រភពដដែលបន្តថា បន្ទាប់កម្លាំងសមត្ថកិច្ចស្រុកពញាឮទទួលបានព័ត៌មានថា មានករណីអគ្គិភ័យឆាបឆេះភោជនីយដ្ឋាន ជី.ឌី.ភ្លាមនោះក៏ធ្វើការអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់រថយន្តអគ្គិភ័យប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន០៤គ្រឿង ប្រេីប្រាស់ទឹកអស់២២រថយន្ត ក្នុងនោះ៖ រថយន្តអធិការដ្ឋាននគរបាលស្រុកពញាឮចំនួន០១គ្រឿង,រថយន្តអធិការដ្ឋាននគរបាលស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ចំនួន០១គ្រឿង,រថយន្តអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចំនួន០១គ្រឿង,រថយន្តអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងចំនួន០១គ្រឿង ។ អគ្គីភ័យបានរលត់ទាំងស្រុងនៅវេលាម៉ោង១០និង៥២នាទី ករណីនេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ។ មូលហេតុដែលបណ្ដាលឲ្យភោជនីយដ្ឋានជី ឌី ឆេះ គឺមកពីឆ្លងចរន្តអគ្គិសនី៕
ដោយ៖ ស្អាង ជ័យ