ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិវៀតណាមម្នាក់ដែលរត់គេចពីកន្លែងយកវត្ថុវិភាគសំណាក កាលពីយប់មិញ ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀង ស្វែងរកឃើញហើយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជនជាតិវៀតណាមម្នាក់ដែលរត់គេចពីកន្លែងយកវត្ថុវិភាគសំណាក យានដ្ឋានMR.SOក្រុងបាវិត កាលពីយប់មិញ ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀង ស្វែងរកឃើញហើយ។

ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀង សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា ឃើញបុរសក្នុងរូបថតនេះ ឈ្មោះ Trinh Phat Dat ជនជាតិវៀតណាម អាយុ ១៩ឆ្នាំ លេខទូរស័ព្ទ 097 294 8187 ក្រោយពីតេស្តឃើញវិជ្ជមាន បានរត់គេចពីកន្លែងយកវត្ថុវិភាគសំណាក យានដ្ឋានMR.SO នៅវេលាម៉ោង ៨:៣០នាទី យប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ។

រហូតដល់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១ក្រុមការងារបានស្រាវជ្រាវរកឃើញវិញហើយ និងរៀបចំអនុវត្តតាមច្បាប់ដែលបានកំណត់ ផងដែរ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖