ខេត្តស្វាយរៀង៖ នៅវត្តព្រៃឆ្លាក់មានអ្នកវិជ្ជមានមេរោគកូវីដ-១៩បំប្លែងថ្មី Delta ហើយបានទៅតូបលក់សាច់អាំងនៅឃុំជ្រៃធំ ដូច្នេះសូមបងប្អូនដែលពាក់ព័ន្ធមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។
ក្រុមការងារស្រាវជ្រាវនិងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនីដែលធ្លាប់ទៅ
វត្តព្រៃឆ្លាក់ ស្ថិតនៅសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ដោយសារតែមានអ្នកវិជ្ជមានមេរោគកូវីដ-១៩បំប្លែងថ្មីDelta បានទៅវត្តនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ សូមបងប្អូនដែលពាក់ពន្ធ័មេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។
មានស្រ្តីម្នាក់ឈ្មោះ វ៉ា វ៉ាន់លីដា អាយុ ២៥ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិស្រះ ឃុំជ្រៃធំ ស្រុករមាសហែកនិងមានតូបលក់សាច់អាំងបានឆ្លងមេរោគកូវីដ-១៩គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។
ដូច្នេះសូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុន សែន និងស្ម័គ្រចិត្តទៅយកវត្ថុវិភាគសំណាកនៅតាមទីតាំងយកសំណាកនៅជិតផ្ទះ ។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ដោយ៖ យឺម សុថាន