ព័ត៌មានទាន់ហេតុការណ៍៖

ផ្សារវាលយន្ត ក្រុងស្វាយរៀងត្រូវបានបិទដំណើរការតូបលក់ដូរ នៅទីប្រជុំជនជាបណ្ដោះអាសន្ន រយៈពេល៨ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីសម្រេច បិទជាបណ្តោះអាសន្ននូវ ដំណើរការតូបលក់ដូរ នៅទីប្រជុំជនផ្សារវាលយន្តស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង រយៈពេល៨ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ថាត្រូវបានបិទជាបណ្តោះអាសន្ននូវដំណើរការតូបលក់ដូរ នៅទីប្រជុំជនផ្សារវាលយន្ត ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង រយៈពេល០៨ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យ នាថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។

អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវផ្តល់វត្តុវិភាគសំណាកដល់មន្រ្តីសុខាភិបាលទៅវិភាគរកមេរោគកូវីដ-១៩ និងត្រូវចូលរួមជាមួយអាជ្ញាធរនឹងក្រុមការងារស្រាវជ្រាវតាមដានបុគ្គលសង្ស័យមានជំងឺកូវីដ-១៩ខេត្ត ក្នុងការផ្តល់ព័ត៌មានដើម្បីស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់ផ្សេងៗទៀត ដើម្បីយកវត្ថុវិភាគសំណាកតាមឬតាមលេខទូរសព្ទ័088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ៕

ដោយ៖ សិលា


ចែករំលែក៖