ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ខណ្ឌដូនពេញ​ និងក្រុមគ្រូពេទ្យសម្តេចតេជោ TYDA យកសំណាកលើកទី១ ជូនកម្មករ-បុគ្គលិក ពាក់ព័ន្ធនឹងអ្នកជំងឺប្រភេទ Delta ចំនួន១១២នាក់ នៅការដ្ឋានមន្ទីរពេទ្យសង់ត្រាល់

ចែករំលែក៖

 

ភ្នំពេញ​៖ លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ នៅវេលាម៉ោង០៩​ និង​៣០នាទីព្រឹកថ្ងៃអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចម្រុះខណ្ឌ ចុះសម្របសម្រួលជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA យកសំណាក ( Rapid Test និង PCR ) លើកទី១ ជូនកម្មករ-បុគ្គលិក ពាក់ព័ន្ធនឹងអ្នកជំងឺប្រភេទ Delta ចំនួន១១២នាក់ ( ស្រី ២៤នាក់ ) ស្ថិតនៅការដ្ឋានមន្ទីរពេទ្យសង់ត្រាល់ ផ្លូវលេខ១៥៤ ភូមិ១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

លោកអភិបាល​រងរូបនេះ​ បានបញ្ជាក់​បន្ថែមថា​ ក្នុង​ការចុះយកសំណាក​ខាងលេីនេះ​ ជាលទ្ធផល មានវិជ្ជមានចំនួន ០៣នាក់ ។​ ទន្ទឹមនឹងនេះ​​ រដ្ឋបាលខណ្ឌដូនពេញ សម្រេចបិទខ្ទប់ទីតាំងការដ្ឋានជាបណ្តោះអាសន្ន។ 

ជាមួយគ្នានេះ​ អាជ្ញាធរ​ខណ្ឌដូនពេញ​ ក៏បា​នក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា បើទោះបីបានចាក់វ៉ាក់សាំងការពាររួចរាល់ហើយក្តី ក៏កុំភ្លេចខ្លួន និងមានការធ្វេសប្រហែស ហើយត្រូវបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការណ៍ការពារ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុនសែន ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាសហគមន៍​ទាំងអស់​គ្នា៕

ដោយ​៖ស​ តារា​


ចែករំលែក៖