ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះពិនិត្យសពស្រ្តីធ្វើអត្តឃាតដោយកន្សែងពោះគោក្នុងបន្ទប់ទឹក

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ ចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវ ជុំវិញករណីស្រ្តីម្នាក់ចងកធ្វើអត្តឃាតក្នុងបន្ទប់ទឹករបស់ខ្លួន ដែលគេមានមន្ទិលសង្ស័យករណីផ្សេងៗ ។

 មន្ត្រីនគរបាលប៉ុស្ដិ៍នគរបាលរដ្ឋបាលរលាបបានឲ្យដឹងថា ស្រ្តីរងគ្រោះ(ស្លាប់)មានឈ្មោះ អ៊ុន សុីណេង ហៅស្រីណុច អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ជាស្រ្តីមេម៉ាយ មានកូនស្រី១នាក់ក្នុងបន្ទុក មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ កន្លែង(កើតហេតុ) ។

 មន្ត្រីនគរបាលប៉ុស្ដិ៍ដដែលបន្តទៀតថា ស្រ្តីរងគ្រោះបានយកកន្សែងពោះគោចងព្យួ.កជាប់ជាមួយព្រឹលបន្ទប់ទឹកក្បែរផ្ទះ បណ្ដាលឲ្យស្លាប់ ហើយអាចធ្វើសកម្មភាព(អត្តឃាត)ក្នុងចន្លោះម៉ោង៨.៩យប់ ថ្ងៃទី១៨ ម្សិលមិញមកម្លេះ ។

 នគរបាលប៉ុស្ដិ៍មិនបានបញ្ជាក់អំពីមូលហេតុច្បាស់លាស់ក៏ពិតមែន ប៉ុន្តែសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ សន្និដ្ឋានស្រ្តីរងគ្រោះអាចពិតជាស្លាប់ដោយចងកធ្វើអត្តឃាតពិតប្រាកដ ពុំជាប់ពាក់ព័ន្ធទៅនឹងករណីផ្សេងៗនោះទេ មូលហេតុៈ អាចមានវិបត្តិក្នុងគ្រួសារ(ខឹងកូនស្រី)បច្ចុប្បន្ន សពបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ បុឹម ពិន


ចែករំលែក៖