ខេត្តត្បូងឃ្មុំ ៖ កម្លាំងចម្រុះដឹកនាំដោយលោក សយ ទូចអភិបាលនៃគណ:អភិបាលស្រុកក្រូចឆ្មារបានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចបឹងចំណាក្រោយភូមិទី៦ ឃុំព្រែកអា ក្រុមចំរុះមានសមាសភាពរួមមាន៖ កម្លាំងប៉ុស្តិ៍រដ្ឋបាល ក្រុមអភីរក្ស ក្រុមប្រឹក្សាឃុំ ប្រជាការពារ និងប្រជាពលរដ្ឋ ។
ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៖០០នាទី ដល់ម៉ោង ១៨៖០០នាទី ។ ជាលទ្ធផលបង្រ្កាបបាន លបស្បៃម៉ុងសរុបចំនួន ៦៤វង់មាន៩៦០បង្គោល និងព្រួលប្រវែងសរុបចំនួន ១៩២០ម៉ែត្រ លបយុំាងកាវសរុប ០១វង់ មាន ១៩៥បង្គោល និងព្រួលប្រវែង ១៩០ម៉ែត្រ ។
វត្ថុតាងត្រូវបានយកមករក្សាទុកជាបណ្តោះអាសន្ន នៅផ្ទះក្រុមប្រឹក្សាឃុំ រង់ចាំថ្ងៃស្អែកដឹកយកទៅសាលាស្រុកបន្តទៀត ៕
ដោយ ៖ វណ្ណៈ