ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តសម្រេចកំណត់ជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រភូមិកំពង់ និងភូមិស្រម៉រ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មួយសប្តាហ៍ !

ចែករំលែក៖

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសម្រេចកំណត់ជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រភូមិកំពង់ និងភូមិស្រម៉រ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន រយៈពេល ១(មួយ)សប្តាហ៍ គិតចាប់ពីវេលាម៉ោង ១៣:០០ នាទីរសៀល នាថ្ងៃទី១៩ ខែកញ្ញា រហូតដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។

 រដ្ឋបាលខេត្តសម្រេចកំណត់ ត្រូវបានបិទខ្ទប់ និងកំណត់ជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រភូមិកំពង់ និងភូមិស្រម៉រ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន រយៈពេល ១(មួយ)សប្តាហ៍ គិតចាប់ពីវេលាម៉ោង ១៣:០០ នាទីរសៀល នាថ្ងៃទី១៩ ខែកញ្ញា រហូតដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀ រហូតមានការចេញសេចក្តីសម្រេចជាថ្មី។

ផែនទីនៃការកំណត់ភូមិសាស្ត្រខាងលើ ជា “តំបន់ក្រហម” ត្រូវបានភ្ជាប់ជាឧបសម្ព័ន្ធ នៃ សេចក្តីសម្រេចនេះ។

ក្នុងអំឡុងពេលនៃការអនុវត្តបិទខ្ទប់ វិធានការដែលត្រូវអនុវត្តសម្រាប់ភូមិសាស្ត្រដែលបានកំណត់ ជា “តំបន់ក្រហម” មានដូចខាងក្រោម៖

១-បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន របស់ខ្លួន ដោយរួមទាំងការមិនអនុញ្ញាតឱ្យធ្វើសកម្មភាពកីឡានៅក្រៅលំនៅឋាន ឬទីសំណាក់របស់ខ្លួន។ ក្នុងករណីការបំពានវិធានការហាមឃាត់ការធ្វើដំណើរនេះ អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ត្រូវអនុវត្ត វិធានការច្បាប់យ៉ាងម៉ឹងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្តោះអាសន្ននូវមធ្យោបាយធ្វើដំណើរ ដោយ អនុលោមតាមបទប្បញ្ញត្តិ និងនីតិវិធីជាធរមាន។ ប៉ុន្តែការធ្វើដំណើរចេញក្រៅពីលំនៅឋាន ឬទីសំណាក់ បច្ចុប្បន្ន ឬការធ្វើដំណើរចេញចូល “តំបន់ក្រហម” អាចត្រូវបានអនុញ្ញាត ក្នុងករណីចាំបាច់ដូចខាង ក្រោម៖

-ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់

-ការធ្វើដំណើរដើម្បីទៅជួបមន្ត្រីសុខាភិបាលធ្វើការយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ឬចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទីតាំងជិតបំផុត ក្នុង តំបន់ក្រហម” តាមការកំណត់ និងដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច

-ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលមានសមត្ថកិច្ចអនុវត្តវិធានការនានាក្នុងអំឡុងពេលបិទខ្ទប់ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ហាបេសកកម្ម

-ការធ្វើដំណើរដែលទាក់ទងនឹងសកម្មភាពចុះចែកជំនួយសង្គ្រោះបន្ទាន់ ដោយភ្ជាប់ជាមួយ អត្តសញ្ញាណបណ្ណ និងលិខិតបញ្ហាបេសកកម្ម -ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកផ្នែកសុខាភិបាលរដ្ឋ និងឯកជន ដោយភ្ជាប់ជាមួយបណ្ណ សម្គាល់ខ្លួន និងលិខិតបញ្ជាបេសកកម្ម

-ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកនៃសេវាពន្លត់អគ្គីភ័យ ការផ្គត់ផ្គង់អគ្គិសនី ការផ្គត់ផ្គង់

ទឹកស្អាត ការផ្គត់ផ្គង់ស្បៀង និងសេវាប្រៃសណីយ៍ទូរគមនាគមន៍

 -ការធ្វើដំណើរដើម្បីត្រឡប់ទៅលំនៅឋាន ឬទីសំណាក់របស់ខ្លួនវិញរបស់បុគ្គលដែលបានបញ្ចប់ ការធ្វើចត្តាឡីស័ក និងអ្នកជំងឺចេញពីមន្ទីរពេទ្យ ឬកន្លែងសម្រាកព្យាបាល នៅក្នុង ឬចេញ-ចូល ក្នុង “តំបន់ក្រហម” ដោយមានការសម្របសម្រួលរបស់អាជ្ញាធរមានសមត្ថកិច្ច។

២-ផ្សារ និងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ដោយរួមទាំងទីកន្លែងលក់គ្រឿង ស្រវឹងគ្រប់ប្រភេទ ព្រមទាំងសកម្មភាពការងារ មុខរបរ និងអាជីវកម្មទាំងអស់នៅក្នុង ”តំបន់ក្រហម~ ត្រូវផ្អាកជាបណ្តោះអាសន្ន លើកលែងតែសកម្មភាពការងារ មុខរបរ និងអាជីវកម្មដូចខាងក្រោមនេះ ដែល ត្រូវបានអនុញ្ញាតឱ្យដំណើរការជាធម្មតា៖

-សេវាពន្លត់អគ្គីភ័យ

-សេវាផ្គត់ផ្គង់អគ្គិសនី សេវាផ្គត់ផ្គង់ទឹកស្អាត និងសេវាប្រតិបត្តិការផ្នែកប្រៃសណីយ៍ទូរគមនាគមន៍

-សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាលរដ្ឋ និងឯកជន ដោយរួមទាំងឱសថស្ថាន

-ទីតាំងលក់ហ្គាសសម្រាប់ចម្អិនអាហារ

-សេវាផ្គត់ផ្គង់ឱសថ និងសម្ភារបរិក្ខាពេទ្យ។

៣-រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន និងការជួបជុំ ឬការមូលដ្ឋាន ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ និងការចាក់ឧបករណ៍បំពងសំឡេង ការច្រៀងកម្សាន្ត ជា ហាមឃាត់។

៤-ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីភូមិមួយទៅភូមិមួយ ក្នុងភូមិសាស្ត្រភូមិកំពង់ និងភូមិសម័ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប៕

ដោយ ៖ សិលា


ចែករំលែក៖