ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតចិនប្រចាំកម្ពុជា សភាពាណិជ្ជកម្មចិននៅកម្ពុជា និងក្រុមហ៊ុនរួចពន្ធកម្ពុជាបានផ្តល់អំណោយជាផ្លែមៀនចំនួន១១៥០គីឡូដល់អង្គការវិចិត្រករខ្មែរដើម្បីកុមារ

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅព្រលប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា, នាថ្ងៃទី១៨ ខែកញ្ញា ស្ថានទូតចិនប្រចាំកម្ពុជា សភាពាណិជ្ជកម្មចិននៅកម្ពុជា និងក្រុមហ៊ុនរួចពន្ធកម្ពុជាបានផ្តល់អំណោយជាផ្លែមៀនចំនួន១១៥០គីឡូដល់អង្គការវិចិត្រករខ្មែរដើម្បីកុមារ។ លោក Zhao Jinhui ប្រធានស្តីទីនិងជាអគ្គលេខាធិការនៃសភាពាណិជ្ជកម្មចិន លោក Wang Jieshui និងលោក Lin Shiqiang អនុប្រធានអចិន្រ្តៃយ៍នៃសភាពាណិជ្ជកម្មចិន និងលោក ព្រហ្ម វិចិត្រ ប្រធានអង្គការវិចិត្រករខ្មែរដើម្បីកុមារបានអញ្ជើញចូលរួមក្នុងពិធីខាងលើ។

 ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា, ដោយសាររងផលប៉ះពាល់នៃកត្តាដូចជាជំងឺវីរុសកូវីដ១៩ ការនាំចេញផ្លែមៀនកម្ពុជាត្រូវបានទទួលរងឧបសគ្គ ប្រជាជនដែលដាំដុះដំណាំមៀនប្រឈមនឹងការខាតបង់យ៉ាងច្រើន។ ស្ថានទូតចិនប្រចាំកម្ពុជានិងសភាពាណិជ្ជកម្មចិននៅកម្ពុជាបានរៀបចំក្រុមការងារយ៉ាងទាន់ពេលវេលាដើម្បីប្រមូលទិញផ្លែមៀននៅខេត្តបាត់ដំបង និងជាការជួយដល់កសិករនៅក្នុងតំបន់ផងដែរ។ ជាមួយគ្នាផងដែរ ក្រោយពីទទួលបានដំណឹងថាអង្គការខាងលើមានតម្រូវការជួយជាបន្ទាន់ពីសប្បុរសជនក្នុងសង្គម ស្ថានទូតចិន សភាពាណិជ្ជកម្មចិន និងក្រុមហ៊ុនរួចពន្ធកម្ពុជាបានផ្តល់ផ្លែមៀនចំនួន១១៥០គីឡូទៅកាន់អង្គការខាងលើកាលពីថ្ងៃទី១៨។

 ស្ថានទូតចិនប្រចាំកម្ពុជា បានបន្តថា, លោក ព្រហ្ម វិចិត្រ បានថ្លែងអំណរគុណចំពោះការជួយដ៏មានតម្លៃនិងទាន់ពេលវេលារបស់ភាគីចិន​ លោកមានប្រសាសន៍ថា ក្នុងឱកាសពិធីបុណ្យសែននំព្រះខែដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ អង្គការវិចិត្រករខ្មែរដើម្បីកុមារពិតជាមានអារម្មណ៍ទទួលបានភាពកក់ក្តៅពីមិត្តចិននិងសូមជូនពរបវរប្រសើរក្នុងឱកាសពិធីបុណ្យសែននំព្រះខែ៕

 9月18日,中国驻柬使馆、柬埔寨中国商会、中国免税品集团(柬埔寨)有限公司向Khmer Artist for Children Organization儿童福利院捐赠1150公斤龙眼。中国商会代理会长兼秘书长赵金辉、常务副会长王洁水和林士强,以及福利院院长Prom Vichet等出席。

 受疫情等因素叠加影响,柬龙眼出口受阻,大量种植户面临巨大损失。中国驻柬使馆和柬中国商会立即组织人员到马德望省采购龙眼,实地扶助农户。与此同时,获悉Khmer Artist for Children Organization儿童福利院急需社会爱心帮助后,中国使馆、中国商会、中免集团(柬埔寨)有限公司于18日向该福利院捐赠了1150公斤龙眼。

 福利院院长Prom Vichet衷心感谢中方宝贵和及时的帮助,表示在中国传统中秋节来临之际,福利院孩子们真切感受到来自中国朋友的温暖关爱与美好节日祝福。៕

ដោយ ៖ សិលា


ចែករំលែក៖