ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបាន ជ្រាបថា៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ២៨នាក់ ស្រី ១៦នាក់ (ដែលជាអ្នកនេសាទ, អាជីវករ, កសិករ, ពលករ និងអ្នកដឹកអីវ៉ាន់លក់) មាន រាយនាមដូចខាងក្រោម៖
អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មណ្ឌលព្យាបាល សាលាបឋមសិក្សាគំរូក្រុង, មណ្ឌលព្យាបាលវិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូព៌ា និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់លែង។
រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយ អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់នៅ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច, មន្ទីរពេទ្យបង្អែកបរិបូណ៌ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។ ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ សូមសាធារណជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង៣ក់” ដើម្បីខ្លួនយើងគ្រួសារ និងសង្គមជាតិយើង។
បញ្ជាក់ ៖ – អ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ២៨នាក់ ស្រី ១៦នាក់ សរុប ៣ ២៥៧នាក់ ស្រី ១ ៩៩៨
– ជាសះស្បើយថ្មីចំនួន ១២នាក់ ស្រី ៦នាក់ សរុប ២ ៧៥៤នាក់ ស្រី ១ ៧១១នាក់
– ស្លាប់ថ្មី (គ្មាន) សរុបចំនួន ៩៦នាក់ ស្រី ៥៩នាក់
– កំពុងសម្រាកព្យាបាលចំនួន ៤០៧នាក់ ស្រី ២២៨នាក់ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា