ព័ត៌មានទាន់ហេតុការណ៍៖

ទេយ្យវត្ថុ បច្ច័យ និងទៀនព្រះវស្សារបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិ វឌ្ឍនា ប៊ុន ស៊ាងលី វេរប្រគេនជូនព្រះពុទ្ធគីរីវនារាមក្នុងស្រុកឈូកនៃខេត្តកំពត

ចែករំលែក៖

ខេត្ត​កំពត៖ បេី​យោង​តាមផេក​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ស្រី​ ហ៊ុន​ ម៉ាណា​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០២១​ បានឱ្យដឹងថា​ ដោយមើលឃើញការលំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះ ធ្វើព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តព្រះពុទ្ធគីរីវនារាម មិនអាចចេញនិមន្តបិណ្ឌបាតបាន ហើយប្រជាពុទ្ធបរិស័ទក៏មិនអាចយកចង្ហាន់ទៅប្រគេនព្រះសង្ឃដូចគ្រាមុននោះដែរ។ ទើបនាថ្ងៃទី១៩ ខែកញ្ញាម្សិលមិញនេះ​ លោក ឌី វិជ្ជា និងលោកស្រី​ ហ៊ុន ម៉ាណា បានចាត់ឱ្យលោក ជិន ប៊ុនធឿន រួមជាមួយក្រុមការងារជាតំណាង នាំយកទេយ្យវត្ថុមួយចំនួនធំ និងបច្ច័យ ព្រមទាំងទៀនព្រះវស្សារបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ទៅវេរប្រគេនជូនព្រះសង្ឃគង់នៅវត្តព្រះពុទ្ធគីរីវនារាមនៅ​ក្នុងភូមិភ្នំព្រាល​ ឃុំតាកែន​ ស្រុកឈូក​ នៃខេត្តកំពត។

ឆ្លៀតក្នុងឱកាសនោះ លោក ជិន ប៊ុនធឿនបាន សំណេះសំណាល និងពាំនាំយកនូវការផ្តាំផ្ញើរ សួរសុខ ទុក្ខពីសំណាក់លោក ឌី វិជ្ជា និងលោកស្រី​ ហ៊ុន ម៉ាណា ជូនដល់ពុកម៉ែ បងប្អូន លោកតា លោកយាយថា ប្រទេសកម្ពុជាយើង រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានរឹតបន្តឹងនូវវិធានការការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ សូមអោយប្រជាពលរដ្ឋកម្ពុជាមេត្តាចូលអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ដោយបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដើម្បីការពារពីជំងឺឆ្លងកូវីដ-១៩ ដូចជាការលាងដៃជាប់ជាប្រចាំ និងពាក់ម៉ាស់ពេទ្យ ឬក្រម៉ានៅកន្លែងមានមនុស្សជួបជុំគ្នាច្រើន ។

ចំពោះ​ទេយ្យវត្ថុដែលវេរប្រគេនជូនវត្តនៅពេលនេះរួមមាន៖

១-អង្ករ ចំនួន ១តោន ស្មើនឹង ១០០០គីឡូ

២-ត្រីខ ចំនួន ០១កេស ស្មើ ១០០កំប៉ុង

៣-មី ចំនួន ១០កេសធំ

៤-ភេសជ្ជៈ Carabao ៣កេស

៥-ត្រីងៀត ១០ គីឡូ

៦-សាច់ក្រក់ ១០ គីឡូ

៧-សាច់ជ្រូកផាត់ ១០ គីឡូ

៨-ទឹកដោះគោខាប់ ២កេស ស្មើ ៩៦កំប៉ុង 

៩-កាហ្វេ ចំនួន ៥កញ្ចប់ធំ ស្មើ ២៥០កញ្ចប់តូច 

១០-តែ ២គីឡូ

១១-ស្ករស ២៥ គីឡូ

១២-អំបិល ២៥ គីឡូ

១៣-ប៊ីចេង ១០ គីឡូ

១៤-ទឹកត្រី ៥យួរ ស្មើ ៣០ដប 

១៥-ទឹកស៊ីអ៉ីវ ៥យួរ ស្មើ ៣០ដប

១៦-សាប៊ូដុំ ៣០ដុំ

១៧-ច្រាស និងថ្នាំដុសធ្មេញ ១០០ឈុត

១៨-វីតាមីនសេ ១០ប្រអប់

១៩-ប្រេងកូឡា ០៥ដុំ ស្មើ ៦០ដប

២០-ប្រេងខ្យល់ ០៥ដុំ ស្មើ ៦០ដប

២១-ម៉ាស់ ២០ប្រអប់ ស្មើនឹង ១០០០ម៉ាស់

២២-អាល់កុលសម្លាប់មេរោគ ០៤កាន ស្មើ ១២០លីត្រ

២៣-ដបដាក់អាល់កុល 500ml ៤ដប 

២៤-ដបសម្រាប់អាល់កុល ១០ដប

២៥-ស្លាដក់ ០៤ អង្គ

២៦-ទៀនវស្សា ០១គូរក្នុងមួយវត្ត

២៧-ថវិកា ២លានរៀលក្នុងមួយវត្ត ។ 

នាឱកាសនោះដែរ លោក ជិន ប៊ុនធឿន និងក្រុមការងារបានចែកជូនលោកយាយ លោកតាដែល បានអញ្ជើញចូលរួមក្នុងថ្ងៃនេះដោយម្នាក់ៗទទួលឃីដមួយកញ្ចប់ ក្នុងនោះមានដូចជា៖

១-ថ្នាំដុះធ្មេញ ០១ប្រអប់ និងច្រាស់ដុះធ្មេញ ០១ដើម

២-ជែលលាង ០១ កំប៉ុង

៣-ខោអាវ ០១ សម្រាប់

៤-ថ្នាំវីតាមីនសេ ០១ដប

៥-សាប៊ូ ០១ដុំតូច៕

ដោយ​៖សហការី​


ចែករំលែក៖