ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ឃាត់​ខ្លួនបុរសម្នាក់តាមដីកាបង្គាប់ឱ្យចាប់និងឃុំខ្លួន​ របស់តុលាការខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ៖​ បេី​តាមការបញ្ជាក់ពី​លោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុកឱរ៉ាល់​ បានឱ្យដឹងថា​ នៅព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ២០២១នេះថា៖​ លោកបានដឹកនាំកម្លាំងជំនាញចាប់ឃាត់ខ្លួនបុរសម្នាក់​ តាមដីការបស់តុលាការ បានធ្វើឡើងនៅក្នុងភូមិ​គោក​ ឃុំ​សង្កែសាទប​ ស្រុក​ឱរ៉ាល់​។

លោកវរសេនីយ៍ទោ សោម ពុទ្ធតារា​ បានឱ្យដឹងទៀតថា​ ជនដែលត្រូវឃាត់ខ្លួននេះមានឈ្មោះ​ ណាក់​ រីដា​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ ជាតិ​ខ្មែរ​ ទីកន្លែង​កំណើត​ ភូមិ​ច្រកទៀក​ ឃុំត្រពាំងជោ​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ​ ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​ច្រកទៀក​ ឃុំត្រពាំងជោ​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ​ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន​ លេខ​ ៣៧៦​ ដបច​ ចុះថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០២១​ របស់​ចៅក្រម​ជំនុំជម្រះ​ ថៃ​ គឹម​មុនី​ នៃសាលាដំបូងខេត្តកំពង់ស្ពឺ​ ។

បច្ចុប្បន្ន​ ជ​នខាងលេីនេះ​ត្រូវបានបញ្ជូនទៅ​បញ្ជាការ​ដ្ឋាន​ខេត្ត​កំពង់​ស្ពឺ​ ដេីម្បីចាត់ការបន្តតាមនីតិវិធី​៕

ដោយ៖ សហការី


ចែករំលែក៖