ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំចតលេីចិញ្ចេីមផ្លូវត្រូវនារី២នាក់ជិះម៉ូតូបុកពីក្រោយរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖នារី២នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូមិនប្រយ័ត្នជ្រុលបុករថយន្តចតស្ងៀមលេីចិញ្ចេីមផ្លូវកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២១​ ខែកញ្ញាឆ្នាំ២០២១​ នៅចំណុចមុខហាងមីហឹរ​ តាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងសង្កាត់ភ្លេីងឆេះរទះ​ ខណ្ឌកំបូល​ ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តធុនធំមួយគ្រឿងក្បាលពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3E.8047 បានខូចហេីយចតលេីចិញ្ចេីមផ្លូវក្នុងទិសដៅពីជេីងទៅត្បូង​ បន្ទាប់មកស្រាប់តែមាននារី២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខតាកែវ1T. 6505 ធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលបុកគូទរថយន្តពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ចំណែកម៉ូតូគាបជាប់រថយន្តរងការខូចខាតយ៉ាងដំណំ។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចចុះធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖