ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុសរបស់អតីតកីឡាករ Man Utd និងក្រុមជម្រើសជាតិអង់គ្លេសDavid Beckham បង្ហាញខ្លួនជាលើកដំបូងនៅក្លិប Fort Lauderdale

ចែករំលែក៖

Romeo Beckham ដែលជាកូនប្រុសរបស់អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស David Beckham បានបង្ហាញខ្លួនជាលើកដំបូងឱ្យក្លិបលំដាប់ទី៣របស់អាមេរិក Fort Lauderdale។

កីឡាករវ័យ១៩ឆ្នាំរូបនេះបានចាប់ផ្តើមនៅក្នុងតំណែងជាខ្សែបម្រើរបស់ឪពុកដ៏ល្បីល្បាញរបស់គាត់សម្រាប់ក្រុមបម្រុងរបស់ក្រុម Inter Miami ដែលជាក្រុមនៅលីគកំពូលអាមេរិក Major League Soccer ជាកម្មសិទ្ធិរបស់ Beckham ផ្ទាល់ក្នុងលទ្ធផលស្មើ ២-២ នៅផ្ទះជាមួយក្រុមSouth Georgia Tormenta ។

Romeo បានសរសេរនៅលើបណ្តាញសង្គម Instagram ថា “សំណាងហើយដែលបានបង្ហាញខ្លួនលើកដំបូងនៅយប់នេះ”។ តើប្អូនប្រុស Beckham មានរូបរាងយ៉ាងម៉េចក្នុងកំឡុងពេលបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាកីឡាករបាល់ទាត់អាជីព?យុវជនរូបនេះបានចុះកិច្ចសន្យាជាមួយក្លិបកាលពីដើមខែកញ្ញាបានបង្ហាញពីការប៉ះបាល់យ៉ាងល្អ និងបង្កើតឱកាសដំបូងសម្រាប់ក្រុមថ្មីរបស់គេ។

Romeo ក៏បានភ្ជាប់ទំនាក់ទំនងយ៉ាងល្អនៅតំបន់បម្រើជាមួយកីឡាករHarvey Neville កូនប្រុសរបស់គ្រូបង្វឹកក្រុម Inter Miami លោក Phil Neville ដែលធ្លាប់បានលេងឲ្យក្រុមបិសាចក្រហម Manchester United ជាមួយអតីតកីឡាករ Beckham ផងដែរ។

Young Neville បានបង្ហាញខ្លួនជាលើកទី១៦របស់គាត់សម្រាប់ក្រុមដែលមានមូលដ្ឋាននៅរដ្ឋផ្លរីដាបន្ទាប់ពីចាកចេញពីសាលាបណ្តុះបណ្តាលបាល់ទាត់បិសាចក្រហម Manchester United ដើម្បីចូលរួមជាមួយឪពុករបស់គាត់នៅសហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា David Beckham បានផ្លាស់ប្តូរគួរឱ្យភ្ញាក់ផ្អើលទៅក្លិប LA Galaxy ពីក្លិបយក្សអេស្ប៉ាញ Real Madrid ក្នុងឆ្នាំ២០០៧។ គាត់បានជួយឲ្យក្លិបឈ្នះពានរង្វាន់ MLS Cup ២ដងក្នុងឆ្នាំ២០១១ និងឆ្នាំ២០១២ ហើយនៅឆ្នាំ២០១៩ មានរូបចម្លាក់មួយដែលត្រូវបានសាងសង់ក្នុងកិត្តិយសរបស់គាត់នៅខាងក្រៅកីឡដ្ឋាន La Galaxy ដើម្បីអបអរសាទរខួប៦ឆ្នាំរបស់គាត់ជាមួយក្លិប ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖