ខេត្តតាកែវ ៖ បន្ទាប់ពីបំពេញការងារពេញ ១ព្រឹករួចមក នៅរសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ចើញចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង ក្នុងក្របខ័ណ្ឌទូទាំងខេត្តតាកែវ។
សូមបញ្ជាក់ថា ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៣៧នាក់ (ឆ្លងសហគមន៌៍: ៥៣៩ និង នាំចូល: ៩៨) និងមានជាសះស្បេីយ ៤៦៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១០៥៩៨១ នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៩៨៦៥៥នាក់ និង ស្លាប់ថ្មី ១៤នាក់ សរុបស្លាប់ ២១៥៤នាក់ ។ សូមបន្តអនុវត្តន៍: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2366940 ស្មេីនឹង 139313 ក្នុង១លាន នាក់។
ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៤៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៨,៣៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៤៧,៦១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។
នៅថ្ងៃនេះរដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជា ប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏សូមគោរពជូន លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្តីពីការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ដាក់ឱ្យអនុវត្តនៅផ្សារទំនើប និងផ្សារសាធារណៈទាំងអស់ នៅទូទាំងប្រទេស៕
ដោយ ៖ សិលា