ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំលើសេចក្តីព្រាងច្បាប់អធិការកិច្ច តាមរយៈ ប្រព័ន្ធ ZOOM

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដឹកនាំកិច្ចប្រជុំលើសេចក្តីព្រាងច្បាប់អធិការកិច្ច នាព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ប្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈ ប្រព័ន្ធ ZOOM ។

ក្នុងកិច្ចប្រជុំនោះ ក៏បានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី លោក រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានទាំង ៣ ប្រធាននាយកដ្ឋានពាក់ព័ន្ធ និងក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖