ខេត្តសៀមរាប៖ នៅព្រលប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តបញ្ចប់ការកំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រឃុំក្រឡាញ់ ឃុំស្រណាល ឃុំកំពង់ថ្កូវ និងឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ចាប់ពីថ្ងៃចេញសេចក្ដីសម្រេចនេះតទៅ។
រដ្ឋបាលខេត្តសៀមរាបសម្រេច:
ប្រការ១…ត្រូវបានបិទបញ្ចប់ការកំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រឃុំក្រឡាញ់ ឃុំស្រណាល ឃុំកំពង់ថ្កូវ និងឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ចាប់ពីថ្ងៃចេញសេចក្ដីសម្រេចនេះតទៅ។
ប្រការ២…សេចក្តីសម្រេចលេខ១៥០/២១ ស.ស.រ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត សៀមរាប ស្តីពីការកំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រឃុំពួក ឃុំមុខប៉ែន ឃុំសសស្តម្ភ ឃុំល្វា ឃុំខ្នាត និងឃុំសំរោងយា ស្រុកពួក និងឃុំក្រឡាញ់ ឃុំស្រណាល ឃុំកំពង់ថ្កូវ និងឃុំសែនសុខ ស្រុក ក្រឡាញ់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប ត្រូវទុកជានិករណ៍ ។
ប្រការ៣…នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងសៀមរាប អភិបាលនៃគណៈអភិបាលស្រុកក្រឡាញ់ ប្រធានមន្ទីរ សុខាភិបាល នៃរដ្ឋបាលខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធរដ្ឋបាលឃុំក្រឡាញ់ រដ្ឋបាលឃុំស្រណាល រដ្ឋបាលឃុំ កំពង់ថ្កូវ និងរដ្ឋបាលឃុំសែនសុខ ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ ៖ សិលា