ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសម្រេចកំណត់ជា “តំបន់លឿងទុំ” ក្នុងភូមិសាស្ត្រសង្កាត់នានា ក្រុងសៀមរាប លើកលែងតែសង្កាត់ និងភូមិនានា ដែលត្រូវបានកំណត់ជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល ១(មួយ)សប្តាហ៍ គិតចាប់ពីវេលាម៉ោង ២៣៥៩ នាទី នាថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុង ភូមិសាស្ត្រខេត្តសៀមរាប។
រដ្ឋបាលខេត្តសម្រេចកំណត់:
ត្រូវបានកំណត់ និងបិទខ្ទប់ ជា “តំបន់លឿងទុំ” បណ្តោះអាសន្ន ក្នុងភូមិសាស្ត្រសង្កាត់នានាន ក្រុងសៀមរាប លើកលែងតែសង្កាត់ និងភូមិនានា ដែលត្រូវបានកំណត់ជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រ ក្រុងសៀមរាប ខេត្តសៀមរាប រយៈពេល ១(មួយ)សប្តាហ៍ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុង ភូមិសាស្ត្រខេត្តសៀមរាប។
ផែនទីនៃការកំណត់ភូមិសាស្ត្រខាងលើ ជា “តំបន់លឿងទុំ” ត្រូវបានភ្ជាប់ សេចក្ដីសម្រេចនេះ។
ក្នុងអំឡុងពេលនៃការអនុវត្តបិទខ្ទប់ វិធានការដែលត្រូវអនុវត្តសម្រាប់ភូមិសាស្ត្រដែលបានកំណត់ ជា “តំបន់លឿងទុំ” មានដូចខាងក្រោម៖
១-បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋានៈ ឬទីសំណាក់បច្ចុប្បន្ន របស់ខ្លួន ប៉ុន្តែការធ្វើដំណើរចេញក្រៅពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន អាចត្រូវបានអនុញ្ញាតក្នុងកំរ ចាំបាច់ ដូចតទៅ៖
-ការធ្វើដំណើរទៅប្រកបមុខរបរ ឬអាជីវកម្ម ឬបំពេញការងារក្នុងវិស័យឯកជន ដោយត្រូវមាន លិខិតអនុញ្ញាតពីរដ្ឋបាលក្រុង អមដោយឯកសារបញ្ជាក់អត្តសញ្ញាណ និងលិខិតបញ្ជាក់ការងារ ដែលមានបញ្ជាក់ច្បាស់លាស់ពីឈ្មោះ មុខងារ និងប្រភេទអាជីវកម្មចេញដោយកន្លែងអាជីវកម្ម ពាក់ព័ន្ធ -ការធ្វើដំណើរទៅបំពេញការងារក្នុងអង្គភាពរដ្ឋ ត្រូវមានលិខិតបញ្ហាបេសកកម្មពីអង្គភាពសាមីដោយមានភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណ
-ការធ្វើដំណើរទៅកាន់កន្លែងលក់ម្ហូបអាហារ ឬកន្លែងលក់គ្រឿងឧបភោគបរិភោគ ឱសថស្ថាន និងកន្លែងលក់សម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ដែលអនុញ្ញាតឱ្យបើកដំណើរការដោយអាជ្ញាធរ មានសមត្ថកិច្ច។ ការធ្វើដំណើរក្នុងគោលបំណងនេះអាចធ្វើឡើងដោយសមាជិកយ៉ាងច្រើន ២(ពីរ)នាក់ ក្នុង១(មួយ)លំនៅឋាន ឬទីសំណាក់ ដោយមិនឱ្យលើសពី ៣(បី)ដងក្នុង១(មួយ) សប្ដាហ៍ និងស្ថិតនៅទីតាំងជិតបំផុតដែលខ្លួនរស់នៅ ដោយត្រូវយកតាមខ្លួននូវអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ ឬបណ្ណសម្គាល់ខ្លួន
-ការធ្វើដំណើរទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ឬកន្លែងព្យាបាល ដោយមូលហេតុសុខភាព បន្ទាន់ក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់។ ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ចេញក្រៅ ឬចូលក្នុង “តំបន់លឿងទុំ ជាតំបន់ដែលត្រូវបានបិទខ្ទប់ អាចធ្វើទៅបានដោយ មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលអនុវត្តវិធានការបិទខ្ទប់ ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី ៤(បួន)នាក់ សម្រាប់ករណីនីមួយៗ ដោយត្រូវអនុវត្តដាច់ខាតកាតព្វកិច្ចទាក់ទង ទៅនឹងវិធានការសុវត្ថិភាពផ្នែកសុខាភិបាល
-ការធ្វើដំណើរដើម្បីទៅជួបមន្ត្រីសុខាភិបាលធ្វើការយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ឬចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទីតាំងជិតបំផុត ក្នុង “តំបន់លឿងទុំ” តាមការកំណត់ និងដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច
-ការធ្វើដំណើរដើម្បីចូលរួមក្នុងសកម្មភាពដែលបម្រើឱ្យផលប្រយោជន៍សាធារណៈ ឬគោលបំណង ចាំបាច់ផ្សេងទៀតតាមការស្នើសុំ ឬតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ចដែលអនុវត្តវិធានការបិទខ្ទប់ក្នុង “តំបន់លឿងទុំ”
-ការធ្វើសកម្មភាពកីឡាជាលក្ខណៈបុគ្គលក្នុងរង្វង់ភូមិសាស្ត្រដែលខ្លួនរស់នៅ ដោយចៀសវាងការជួបជុំមនុស្សលើសពី ២(ពីរ)នាក់ -ការធ្វើដំណើរដើម្បីត្រឡប់ទៅលំនៅឋាន ឬទីសំណាក់របស់ខ្លួនវិញរបស់បុគ្គលដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងអ្នកជំងឺចេញពីមន្ទីរពេទ្យ ឬកន្លែងសម្រាកព្យាបាលនៅក្នុង ឬចេញ-ចូល ក្នុង “តំបន់លឿងទុំ” ដោយមានការសម្របសម្រួលរបស់អាជ្ញាធរមានសមត្ថកិច្ច
-ការធ្វើដំណើរដោយមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងៗទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរ មានសមត្ថកិច្ច ដែលអនុវត្តវិធានការបិទខ្ទប់’
២-ត្រូវបានហាមឃាត់រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មទាំងអស់ ដែលមិនមែនជាតម្រូវការ, ចាំបាច់ប្រចាំថ្ងៃ ប៉ុន្តែសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម អាចត្រូវបានអនុញ្ញាតក្នុងករណីចាំបាច់ ។
សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម ៕
ដោយ ៖ សិលា