ខេត្តស្វាយរៀង៖ រកឃើញព្រះសង្ឃ មានរោគកូវីដ-១៩ បំប្លែងថ្មី Delta គង់នៅវត្តកំពង់ត្រាច ស្រុករមាសហែកនិងរកឃើញអ្នកមានមេរោគកូវីដ-១៩ បំប្លែងថ្មី Delta ៣នាក់ទៀតជាអ្នកលក់អង្ករ ជាងមាស និងអ្នកលក់គ្រឿងក្រអូបនៅផ្សារវាលយន្តក្រុងស្វាយរៀង។
ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករដែលធ្លាប់ទៅវត្តកំពង់ត្រាច ស្ថិតនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក មូលហេតុ ដោយសារមានព្រះសង្ឃ រកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មី Delta ចាប់ពីថ្ងៃវិជ្ជមានដំបូងទី១៧ខែកញ្ញាឆ្នាំ២០២១ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ-១៩ និងទីតាំងផ្សារវាលយន្ត ស្ថិតនៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀងដោយសារ មូលហេតុ បន្តរកឃើញអ្នកលក់អង្ករ ជាងមាស និងអ្នកលក់គ្រឿងក្រអូប ៣នាក់ រកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មី Delta ចាប់ពី ថ្ងៃវិជ្ជមានដំបូង ១៨ខែកញ្ញាឆ្នាំ២០២១។
សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន នឹងស្ម័គ្រចិត្តទៅយកវត្ថុវិភាគសំណាកនៅតាមទីតាំងយកសំណាកនៅជិតផ្ទះ ។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ #កូវីដ-១៩ (#COVID-19) ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕
ដោយ៖យឹម សុថាន