ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ផ្សារស្ពឺ ស្រុកចំការលើបណ្ដោះអាសន្ន បន្ទាប់រកឃើញបងប្អូនអាជីវករមានវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ខេត្តកំពង់ចាម៖ សូមបញ្ជាក់ថា, រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ផ្សារស្ពឺ ស្រុកចំការលើបណ្ដោះអាសន្ន បន្ទាប់រកឃើញបងប្អូនអាជីវករមានវិជ្ជមានកូវីដ ១៩។ 

រដ្ឋបាលខេត្តកំពង់ចាមសម្រេច : 

ត្រូវបានបិទខ្ទប់ ផ្សារស្ពឺ ស្ថិតនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ដោយមូលហេតុមានបងប្អូន អាជីវករ ផ្សារ មានវិជ្ជមានជំងឺកូដ-១៩ ក្នុងព្រឹត្តិការណ៍សមគន៍ ២០ កុម្ភៈ ។

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីសេចក្ដីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍ ។

នាយករដ្ឋបាលសាលាខេត្ត លោកអភិបាលនៃគណៈអភិបាលស្រុកចំការលើ មន្ទីរ-អង្គភាពពាក់ព័ន្ធរដ្ឋបាល ឃុំស្ពឺ និងបងប្អូនអាជីវករក្នុងផ្សារស្ពឺ ត្រូវអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ៖ អ្នកប្រមាញ់


ចែករំលែក៖