ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​Prius​បុកម៉ូតូClickនៅផ្លូវ២១៧(ចំការដូង)បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ បន្ទាប់ពីជិះម៉ូតូតាមផ្លូវត្រូវរថយន្តToyota Prius បុកពីក្រោយ​ កាលពីវេលាម៉ោង២១​ និង២៥នាទីយប់​ ថ្ងៃទី២៣​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅតាមបណ្ដោយផ្លូវ២១៧​(ចំការដូង​)​ ភូមិម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកេីតហេតុនោះគឺ​ គេឃេីញបុរសម្នាក់ជិះម៉ូតូ​ Honda Click ពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ​ 1CF-1146 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧​ ទិសដៅពីជេីងមកត្បូងក្នុងល្បឿនល្មម​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែត្រូវរថយន្តម៉ាក​ Toyota Prius ពណ៌ទឹកមាស​ ពាក់ស្លាកលេខភ្នំពេញ​ 2BD-3100 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរស្របទិសគ្នាមកបុកពីក្រោយ​ បណ្ដាលឲ្យបុរសម្នាក់ភាគីខាងម៉ូតូរងរបួសធ្ងន់​ ។ ភ្លាមៗប្រជាពលរដ្ឋបានទាក់ទងទៅរថយន្តសាមុយចុះមកដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យដេីម្បីព្យាបាលរបួសផងដែរ​ ។ 

    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ហេីយជួយសម្រួលចរាចរណ៍ដល់អ្នកដំណេីរឆ្លងកាត់​ ព្រមទាំងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ​ ឲ្យមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ រង់ចាំដោះស្រាយគ្នានាពេលក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖