បុរសម្នាក់បានបើកការវាយប្រហារនៅក្នុងផ្សារទំនើបមួយកន្លែងក្នុងរដ្ឋ Tennessee នៅថ្ងៃទី២៣ ខែកញ្ញា(ពេលវេលាអាមេរិក) បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ១២នាក់រងរបួស។
លោក Dale Lane មន្ត្រីប៉ូលិសក្នុងតំបន់បានឱ្យដឹងថា កម្លាំងសន្តិសុខបានទៅកាន់កន្លែងកើតហេតុភ្លាមៗ ក្រោយករណីបាញ់ប្រហារនៅសណ្ឋាគារ Kroger ក្នុងតំបន់ Collierville នៃទីក្រុង Memphis រដ្ឋ Tennessee ។
លោក Dale Lane បានបញ្ជាក់ទៀតថា «យើងបានរកឃើញមនុស្សជាច្រើនពួននៅក្នុងទូត្រជាក់និងការិយាល័យ ដើម្បីគេចពីការបាញ់ប្រហារ។ នេះជាព្រឹត្តិការណ៍រន្ធត់បំផុតក្នុងប្រវត្តិសាស្ត្រមិនធ្លាប់កើតមាននៅក្នុងតំបន់ Collierville» ។ មកទល់ពេលនេះ អត្តសញ្ញាណជនរងគ្រោះក៏ដូចជាជនដៃដល់មិនទាន់បានប្រកាសនៅឡើយទេ។
តាមបណ្តាញព័ត៌មាន WREG-TV បានដកស្រង់ប្រភពព័ត៌មានមិនបញ្ចេញឈ្មោះដែលបានឱ្យដឹងថា ជនដៃដល់បាញ់ប្រហារគឺជាអតីតបុគ្គលិកនៅក្នុងផ្សារដែលត្រូវបានបញ្ឈប់ពីការងារនៅថ្ងៃទី ២៣ ខែកញ្ញា ។
អ្នកស្រី Brignetta Dickerson បុគ្គលិកផ្សារKroger បានលើកឡើងថា អ្នកស្រីបានណែនាំឲ្យបុគ្គលិកនិងអតិថិជនគេចខ្លួនទៅខាងក្រោយហើយបិទទ្វារ ប៉ុន្តែខ្មាន់កាំភ្លើងបានរត់តាម ។ អ្នកស្រីបន្តទៀតថា ខ្មាន់កាំភ្លើងបានបាញ់ចំក្បាលមិត្តរួមការងារម្នាក់ និងបាញ់ចំពោះអតិថិជនម្នាក់…។
មន្ត្រីប៉ូលិសក្នុងតំបន់បានឱ្យដឹងថា ខ្មាន់កំាភ្លើងធ្វើសកម្មភាពតែម្នាក់ឯង ហើយបានធ្វើអត្តឃាតនៅកន្លែងចតរថយន្តខាងក្រៅផ្សារ ។ នៅពេលនេះកម្លាំងជំនាញកំពុងតែបើកការស្រាវជ្រាវបន្ថែម៕(ដោយ៖ ធីរីណា)
រូបថត៖AP
រូបថត៖The Globe and Mail
រូបថត៖TBS News