ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រី៤នាក់របួសធ្ងន់ស្រាលរវាងម៉ូតូ២គ្រឿងបុកគ្នានៅស្រុកកំពង់រោទិ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ មនុស្សប្រុសស្រី៤នាក់បានរងរបួសធ្ងន់ស្រាលដោយករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចដឹកយកមកសង្គ្រោះនៅមន្ទីពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀលនៅ​ថ្ងៃ​ទី​២៤​ខែ​កញ្ញា ឆ្នាំ​២០២១  ចំណុច​ភូមិ​ត្រពាំង​រុន ​ឃុំ​ព្រះពន្លា ស្រុក​កំពង់​រោទិ៍ ខេត្ត​ស្វាយរៀង​។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាអ្នកបើកម៉ូតូបង្កហេតុមានឈ្មោះឌឹម សេ  ភេទប្រុស អាយុ ២៦​ឆ្នាំ  និងអ្នករួមដំណើរ  ឈ្មោះ យៀ អាន ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ ​ឃុំ​សំឡី​ស្រុក​កំពង់រោទិ៍ ​ខេត្ត​ស្វាយរៀង ជិះម៉ូតូ ​ម៉ាក Honda Dream  ផលិត​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់ស្លាក​លេខ ភ្នំពេញ ១FA​. ២១៥១ ខូចខាតយ៉ាងដំណំ។

ចំណែកភាគីរងគ្រោះអ្នកបើកម៉ូតូមិនត្រូវបានស្គាល់ឈ្មោះនោះទេបានរត់គេចខ្លួនបន្សល់តែ​អ្នក​រួម​ដំណើរ​ឈ្មោះ កូវ ស្រី​ផង ភេទស្រី អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ សាមគ្គី ឃុំ ស្វាយ​តឿ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានម៉ូតូមួយគ្រឿង​ម៉ាក Honda Dream  ផលិត​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់ស្លាក​លេខ ភ្នំពេញ ១FA​. ២១៥១ ជិះគ្នា២នាក់​ ដោយមិន​ប្រកាន់​ស្ដាំ​ស្រាប់តែទៅបុកនិងម៉ូតូមួយគ្រឿងទៀតម៉ាក Honda Dream ផលិត​ឆ្នាំ ២០១៦ ពណ៌​ខ្មៅ ពាក់ស្លាក​លេខភ្នំពេញ ១FL. ២៤៣៧ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងសូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យ។

បច្ចុប្បន្ន​ សមត្ថកិច្ចបានវាស់វែងនិងអូសយកវត្ថុតាងម៉ូតូទាំងពីរគ្រឿងមករក្សាទុកនៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ព្រះពន្លា​ ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖