ខេត្តបាត់ដំបង ៖ លោក សុង សុភ័ក្ត្រ អភិបាលនៃគណៈអភិបាលស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង បានបញ្ជាក់អោយដឹងថា, នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស្រុកភ្នំព្រឹក បានបន្តស្រាវជ្រាវរកឃើញ អ្នកមានជំងឺកូវីដ-១៩ ក្នងសហគមន៍ ចំនួន១០នាក់ ស្រី៤នាក់ ពលករមកពីប្រទេសថៃ ធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត១ នៅវិទ្យាល័យពេជ្រចិន្តា ចំនួន១៨នាក់ ៖
១.ឈ្មោះ ណាន់ មួយសុីម ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ។
២.ឈ្មោះ ណាន់ គីមស្រ៊េង ភេទប្រុស អាយុ០៥ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ។
៣.ឈ្មោះ ម៉ុយ ឡោះ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ លក់គុយទាវផ្សារបួរ រស់នៅភូមិបួរឃុំបួរ ស្រុកភ្នំព្រឹក ។
៤.ឈ្មោះ ច្រឹក គីមហៀក ភេទស្រី អាយុ៣៩ឆ្នាំ មុខរបររ លក់គុយទាវផ្សារបួរ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ។
៥.ឈ្មោះ សេង ចាវ ភេទប្រុស អាយុ២០ឆ្នាំ សិស្ស វិទ្យាល័យបួរ រស់នៅភូមិ អូរដា ឃុំបួរ ស្រុកភ្នំព្រឹក ។
៦.ឈ្មោះ គង់ សុភាព ភេទប្រុស អាយុ៤៦ឆ្នាំ លក់ទឹកកកផ្សាបួរ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ។
៧.ឈ្មោះ ភុក សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិបេងស្អាត ឃុំភ្នំ ព្រឹកស្រុកភ្នំព្រឹក ។
៨.ឈ្មោះ ម៉ៅ ស្រីវឿន ភេទស្រី អាយុ០៥ឆ្នាំ រស់នៅភូមិបេងស្អាតឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ។
៩.ឈ្មោះ ឡយ ឌីណា ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅក្រុមទី០៦ ភូមិ ភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។
១០.ឈ្មោះ ចេវ សំសួន ភេទប្រុស អាយុ៥៩ ឆ្នាំ រស់នៅភូមិ ភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។
លោក សុង សុភ័ក្ត្រ អភិបាលនៃគណៈអភិបាលស្រុក ភ្នំព្រឹក, សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានការប៉ះពាល់ផ្ទាល់ ជាមួយគាត់ខាងលើ សូមមកធ្វើតេស្តរកជម្ងឺCovid-19 នៅមណ្ឌលចត្តាឡីស័កកម្រិត១ នៅវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ស្ថានភាពជំងឺ កូវីដ១៩ នៅ ព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១៖
– អ្នកឆ្លងថ្មី ចំនួន ៨១៦ នាក់
– ជាសះស្បើយ ចំនួន ៥៥៤ នាក់
– អ្នកស្លាប់ ចំនួន ២១ នាក់ ។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃនេះ៕
ដោយ ៖ សិលា