បណ្តាញទូរទស្សន៍CNN អាមេរិក បានផ្សាយថា គ្រោះថ្នាក់រថភ្លើងនៅរដ្ឋ Montana កាលពីល្ងាចថ្ងៃទី ២៥ខែកញ្ញា(ពេលវេលាក្នុងតំបន់) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសរាប់សិបនាក់។
តាមសារព័ត៌មាន New York Times បានឱ្យដឺងថា យ៉ាងហោចណាស់ក៏មានមនុស្ស៥០នាក់រងរបួស និងមនុស្សជាច្រើននាក់ទៀតជាប់គាំងនៅក្នុងរថភ្លើង។ កម្លាំងជួយសង្គ្រោះបានទៅកាន់កន្លែងកើតហេតុភ្លាមៗ ក្រោយរថភ្លើង Amtrak ធ្លាក់កង់ចេញពីផ្លូវហើយក្រឡាប់ ។
អ្នកនាំពាក្យក្រុមហ៊ុនរថភ្លើង Amtrak លោក Jason Abrams បានបញ្ជាក់ថា មានករណីស្លាប់និងរបួសជាច្រើន។
ក្រុមហ៊ុនកំពុងធ្វើការជាមួយមន្ត្រីក្នុងតំបន់ដើម្បីបញ្ចូនអ្នកដំណើររងគ្រោះទៅកាន់មន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ក៏ដូចជាជម្លៀសអ្នកដំណើរដែលជាប់គាំងនៅក្នុងរថភ្លើង ។
ហេតុការណ៍គ្រោះថ្នាក់រថភ្លើងនេះកើតឡើងនៅវេលាម៉ោង៤រសៀលថ្ងៃទី២៥ខែកញ្ញា ហើយក្នុងពេលគ្រោះថ្នាក់រថភ្លើង Amtrak មានអ្នកដំណើរសរុប១៤៧នាក់ និងបុគ្គលិក១៣នាក់។ រថភ្លើងធ្លាក់កង់ចេញពីផ្លូវ គឺស្ថិតនៅលើកំណាត់ផ្លូវដែក Empire Builder តភ្ជាប់រវាងទីក្រុង Seattle នឹងទីក្រុងជីកាហ្គោ៕ ដោយ៖ធីរីណា
រូបថត៖Fox news.