ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកមុិញ ! ក្រុមគ្រូពេទ្យបានចុះយកសំណាក ក្នុងវត្តពោធិ៍លង្កា ដែលស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាក ក្នុងវត្តពោធិ៍លង្កា ដែលស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលសង្យ័យពាក់ព័ន្ធ ជាលទ្ធផលរកឃើញ ព្រះសង្ឃ យាយជី តាជី វិជ្ជមានកូវីដ-១៩ ប្រមាណជាង ៧០នាក់(អង្គ) ខណៈយប់មិញ រកឃើញវិជ្ជមានលើអាជីវករ លក់បន្លែផ្លែឈើ នៅផ្សារសាមគ្គីប្រមាណជាង១០នាក់ ។

ទោះជាយ៉ាងណាក៏ដោយនេះជាព័ត៌មានបឋម មិនទាន់ទទួលបានលម្អិតពីរបាយការណ៍អាជ្ញាធរ ឬក្រោមការងារនៅឡើយ។ 

សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ២៧ កញ្ញា​ ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៨៣៩នាក់​ (ឆ្លងសហគមន៍​:​ ​​៧៣០ និង​ នាំចូល:​ ១០៩) និងមានជាសះស្បេីយ​ ៥៣០នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១០៩៩២៦នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ១០១១៨៥នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១៨នាក់​ សរុប​ស្លាប់ ២២៦១នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2405124 ស្មេីនឹង​ 141561  ក្នុង១លាន នាក់​ ។ 

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115។ 

ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៨០%  ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់  និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,០៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ  ដល់ក្រោម ១២ឆ្នាំ មាន  ៧៨,៦៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

ដោយ ៖ សិលា


ចែករំលែក៖