ព័ត៌មានទាន់ហេតុការណ៍៖

លោក សន្តិបណ្ឌិត ចាន់ អ៊ាន អញ្ជើញនាំយកបច្ច័យ និងទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ ប្រគេនដល់ព្រះសង្ឃគង់នៅវត្តសិរីមង្គលកែវមន្នី ហៅវត្តគ្រួស ស្ថិតក្នុងឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យទី០៣ ខែតុលា ឆ្នាំ២០២១ លោក សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំព្រៃព្នៅ អមដំណើរដោយលោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង លោក ឈុន សារ៉ាត់ ប្រធានក្រុមប្រឹក្សាស្រុកពារាំង លោក ហ៊ី ធួក អភិបាល នៃគណ:អភិបាលស្រុកពារាំង ព្រមទាំងមន្ត្រីរាជការស្រុក និងក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំព្រៃព្នៅ បានអញ្ជើញនាំយកបច្ច័យកសាង ចំនួន ៥០០,៨០០,០០រៀល (ហាសិបលាន និងប្រាំបីម៉ឺនរៀល) ប្រគេនដល់ព្រះសង្ឃគង់នៅវត្តសិរីមង្គលកែវមន្នី ហៅវត្តគ្រួស ក្នុងភូមិគ្រួស ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

នាឱកាសនោះ លោក សន្តិបណ្ឌិត ព្រមទាំងក្រុមការងារ ក៏បានប្រគេនទេយ្យវត្ថុដល់វត្តចំនួន១០ ក្នុងឃុំព្រៃព្នៅ ដោយក្នុង១វត្ត រួមមាន៖ មី ១០កេសធំ, ត្រីខ ១០កេសធំ, ទឹកសុទ្ធ ៥០កេស, ទឹកក្រូច ៥០កេស, ស្លាដក់ ៨០ និងបច្ច័យ ៥លានរៀលផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖