សារធារណរដ្ឋកូរ៉េ ៖ ញតិគាំទ្រ របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ
យើងខ្ញុំទាំងអស់គ្នាជា ឯកអគ្គរាជទូត មន្រ្តី និងបុគ្គលិក នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមធ្វើការប្រកាសគាំទ្រទាំងស្រុងចំពោះគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយកំណត់ឱ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានសញ្ជាតិខ្មែរតែមួយគត់។
គំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតឈ្លាសវៃនេះ បានបញ្ជាក់ឱ្យឃើញនូវទឹកចិត្តស្នេហាជាតិ មាតុភូមិយ៉ាងច្បាស់លាស់ និងម៉ឺងម៉ាត់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាវីរៈបុរសកម្ពុជា ហើយដែលយើងទាំងអស់គ្នាសូមគោរព និងកោតសរសើរដ៏ស្មោះអស់ពីដួងចិត្ត។ យើងខ្ញុំទាំងអស់គ្នាពិតជាមានមោទនៈភាពណាស់ដែលមានថ្នាក់ដឹកនាំមួយរូបប្រកបដោយបញ្ញាញាណឈ្លាសវៃ ព្រហ្មវិហារធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនារបស់ប្រទេសជាតិ និងសុខុមាលភាពប្រជាជន។
យើងខ្ញុំទាំងអស់គ្នា សូមលើកដៃប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមតាមប្រោះព្រំបីបាច់ថែរក្សា សម្តេចតេជោនាយករដ្ឋមន្រ្តី សូមប្រកបតែសុខភាពល្អបរិបូរណ៍ សុភមង្គល និងទទួលបាននូវជោគជ័យថ្មីៗគ្រប់ភារកិច្ច ដើម្បីដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត៕
ដោយ៖ សិលា